មន្ត្រូីជាន់ខ្ពស់នគរបាលការប្រព្រឹត្តកំហុសឆ្គងរបស់មន្ត្រីនគរបាលលើប្រជាពលរដ្ឋ បើបែកធ្លាយ ,ថ្នាក់លើនឹងដាក់ពិន័យ

0

បន្ទាយមានជ័យ : មន្ត្រូីជាន់ខ្ពស់នគរបាលជាតិថ្លែងព្រមានថា ការប្រព្រឹត្តកំហុសឆ្គងរបស់មន្ត្រីនគរបាលលើបងប្អូនប្រជាពលរដ្ឋ បើហ៊ានតែបែកធ្លាយជាសាធារណ: ដូចជាតាមបណ្តាញសង្គម តាមសារព៍ត័មាន.. ថ្នាក់លើនឹងដាក់ពិន័យដល់មន្ត្រូីនគរបាលហើយ។ ដូច្នេះ សូមប្រុងប្រយ័ត្ន ។
លោកនាយឧត្តមសេនីយ៍​ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានបុគ្គលិកបានក្រើនរំលឹកជាថ្មីដល់កម្លាំងនគរបាលក្រោមបង្គាប់ដូច្នេះ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនដល់មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានស្វាគមន៍និងរាយការណ៍សង្ខេបខ្លីពីសភាពការណ៍និងលទ្ធផលការងារ ។
តមក នាយនគរបាលនាយកដ្ឋានបុគ្គលិកអោយដឹងថា: យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនដល់មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនដល់មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន ១៦១នាក់។
ក្នុងនោះប្រកាសមុខតំណែង៤១នាក់ រួមមាន : ថ្នាក់ស្នងការរង៤នាក់,នាយការិយាល័យ ៨នាក់,អធិការ១នាក់,អធិការរង៥នាក់,មេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន៦នាក់និងបំពាក់ឋានន្ត្រសក្តិ ១២០នាក់ ថ្នាក់ឧត្តមសេនីយ៍ត្រី៣នាក់, វរសេនីយ៍ឯក៧នាក់,វរសេនីយ៍ត្រី៥៩នាក់,អនុសេនីយ៍ឯក៤៨នាក់។
ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានកោតសរសើរដល់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តកិច្ចការងារពង្រឹងសន្តិស រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អ។ ហើយបានចេញប្រតិបត្តិការបង្រ្កាបនូវអំពើ ឃាតកម្ម អំពើលួចឆក់ ប្លន់ បានសម្រេចជាបន្តបន្ទាប់ធ្វើឱ្យប្រជាពលរដ្ឋទទួលភាពកក់ក្តៅ។
​ ឯកឧត្ដម អភិបាលខេត្តជម្រុញឱ្យកម្លាំងនគរបាលបន្តសហការគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីត្រៀមការពាររក្សាសន្តិសុខឱ្យបាលល្អ នៅថ្ងៃបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្រ្តនាថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ ខាងមុខ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ មានប្រាសាសន៍ដាស់តឿនលាយឡំការព្រមានថា: មន្ត្រីនគបាលត្រូវមានការប្រុងប្រយ័ត្នចៀសផុតនៃការដាក់វិន័យរបស់ថ្នាក់លើ ក្នុងករណីដែលកម្លាំងនគរបាលធ្វើអី្វមួយ ខុសឆ្គង ប៉ះពាល់ជាមួយប្រជាពលរដ្ឋ ហើយបែកធ្លាយជាសាធារណះមានការបង្ហោះតាមបណ្តាញសង្គម(ហ្វរសប៊ុក វិឆាត ឡាញ..) ឬសារព៍ត័មានផ្សាយ ហើយ បង្កឱ្យប៉ះពាល់កិត្តិយសនគរបាលជាតិនោះ ។
ឯកឧត្ដម បន្តថា កាលពីថ្មៗនេះ មានកម្លាំងនគរបាលមួយចំនួនតូចបានធ្វើកិច្ចការងារមានកំហុសប៉ះពាល់ជាមួយប្រជាពលរដ្ឋ ហើយបានរងការបង្ហោះរូបភាពតាមបណ្តាញព័ត៌មានសង្គមកន្លងមកនេះ នូវការរិះគន់និងប៉ះពាល់សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។មន្រ្តីនគរបាលដែលរងការប្រព្រឹត្តខុសនោះត្រូវបានថ្នាក់លើដាក់វិន័យជាបន្តបន្ទាប់ហើយ ។​ ឯកឧត្ដម នាយឧត្តមសេនីយ៍​ប៉ែន វិបុល ក៏បានជម្រុញឱ្យកម្លាំងនគរបាលខិតខំបំពេញភារកិច្ចរបស់ខ្លួនអនុវត្តតាមគោលការច្បាប់ និងគោរពវិន័យនគរបាលជាតិឱ្យបានត្រឹមត្រូវចៀសវាងការប្រព្រឹត្តកំហុសឆ្គងនិងពិសេសកុំប៉ះពាល់លើប្រជាពលរដ្ឋនិងប្រយោជន៍ជាតិ៕ ដោយ៖ឃិន គន្ធា