កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធារយៈពេល៦ខែដើមឆ្នាំ២០១៨និងដាក់ចេញទិសដៅអនុវត្តបន្តរយៈពេល៦ខែចុងឆ្នាំ២០១៨របស់កងពលតូចអន្តរាគមន៍លេខ៩!

0

ព្រះវិហារ: ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធារយៈពេល៦ខែ ដើមឆ្នាំ២០១៨ ដោយគិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ និងដាក់ចេញទិសដៅអនុវត្តបន្តរយៈពេល៦ខែ ចុងឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមទាំងវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នៃវរៈសេនាតូចទាំង៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ សរុបចំនួន១១៦នាក់ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៨។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង ច័ន្ទមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ បានមានប្រសាសន៍ថា ក្នុងរយៈពេល៦ខែកន្លងមកនេះអង្គភាពសម្រាច់បានលទ្ធផលជាច្រើនទាំងការកសាង និងការងារបង្ករបង្កើនផល ក៍ដូចជាការចិញ្ចឹមសត្វ ពិសេសការងារដឹកនាំបញ្ជា មិនតែប៉ុណ្ណោះអង្គភាពបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាសម្រាប់ជួយផ្គត់ផ្គង់ដល់កងកម្លាំងទ័ពដែលកំពុងឈរជើងនៅតាមចំណុះខ្សែរត្រៀមជួរមុខបាន១០០%។

លោកវរៈសេនីយ៍ឯក យ៉ាង សុផាត មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៩ បានបញ្ជាក់ថា នៅក្នុង.ឆមាសទី០១ ឆ្នាំ២០១៧កន្លងមកនេះ ទាំងទីបញ្ជាការ ក៏ដូចជានៅតាមបណ្តាវរសេនាតូចចំណុះ បានខិតខំប្រឹងប្រែងអនុវត្តនូវតួនាទី និងភារកិច្ច ដែលថ្នាក់លើបានដាក់ចុះ ទាំងការងារគ្រប់គ្រងកម្លាំង ការងារហ្វឹកហ្វឺន និងការងារបង្ករបង្កើនផលចិញ្ចឹមសត្វ ព្រមជាមួយនិងការដាំដំណាំយុទ្ធសាស្ត្រ។ ជាក់ស្តែងនៅក្នុងការអនុវត្តទិសដៅ.ឆមាសទី០១ រយះពេល៦ខែដើមឆ្នាំ២០១៨ ដោយគិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ អង្គភាពបានត្រាសេផ្លូវចូលដីស្រែបានចំនួន០១ខ្សែរ(១៥×១៥០) វ៉ាយព្រៃដីស្រែអង្គភាព និងគ្រួសារកងទ័ព បានចំនួន១៤៩០ហិកតា វ៉ាយព្រៃដីលំនៅដ្ឋានបានចំនួន៣២ហិកតា រើព្រៃសំអាតដីលំនៅដ្ឋាន និងបន្ទាយបានចំនួន២៦ហិកតា រើព្រៃសំអាតដីស្រែបានចំនួន(៩៣៩៨)ហិកតា ភ្ជួរដីស្រែគ្រួសារ និងអង្គភាពបានចំនួន(៩៧៩២១)ហិកតា ភ្ជួរដីលំនៅដ្ឋាន និងអង្គភាពបានចំនួន(២៨៥៥៧)ហិកតា ព្រួសស្រូវលំនៅដ្ឋានបានចំនួន(១៩១០៥)ហិកតា ព្រួស និងស្ទូងស្រូវបានចំនួន(៥៤៤៧៥)ហិកតា និងច្រូតស្រូវប្រាំងរបស់អង្គភាពបានចំនួន២៥ហិកតា ទទួលបានទិនផល(៦៥)តោន ព្រមទាំងដំណាំយុទ្ធសស្ត្រ ជាច្រើនថែមទៀតផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ បញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង សាម្គីភាពល្អសម្រាច់បានតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ។

ឯកឧត្តម ក៍បានធ្វើការជម្រុញបន្ថែម នូវទិសដៅបន្តរយះពេល៦ខែចុងឆ្នាំ២០១៨ ដែលអគ្គមេបញ្ជាការក្រសួងការពារជាតិបានដាក់ចុះ ពិសេសយុទ្ធសាស្ត្រ០៣ សកម្មភាព១០ និងបទបទបញ្ជា១១ចំណុះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញ ហើយក៍ត្រូវបន្តចុះជួយបងប្អូនប្រជាពលរដ្ឋ ព្រមជាមួយនិងបងប្អូនគ្រួសារទ័ព ដែលមានជីវភាពទីទាល់ក្រគ្មានទីពឹង និងបន្តយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់់ឲ្យបានទាន់ពេលវេលា ដែលពួកគាត់កំពុងជួបការលំបាក។ ពិសេសត្រូវខិតខំបន្ថែមទៀតចំពោះចលនាប្រឡងប្រណាំងទាំងការងារកសាង និងការងារបង្ករបង្កើនផលពីអង្គភាពមួយទៅកាន់អង្គភាពមួយពីគ្រួសារមួយទៅកាន់គ្រួសារមួយអោយបានខ្លាំងខ្លាបន្ថែមទៀត៕សួនលីណា