រថយន្តបុកបន្តកន្ទុយគ្នា​៤គ្រឿង បណ្តាលឲ្យសម្លាប់ និងរបួសធ្ងន់ស្រាល ៨នាក់ស្រុក​ក្រឡាញ់

0

ខេត្តសៀមរាបៈ ហេតុការគ្រោះថ្នាក់ចារចរណ៍ ដ៏រន្ធត់មួយ បានកើតឡើង ខណៈពេលដែលមេឃកំពុង ភ្លៀងស្រិច នៅតាមបណ្តោយផ្លូវជាតិលេខ៦ ដែលលាតសន្ធឹងពី ខេត្តសៀមរាប ទៅស្រុកក្រឡាញ់  ដែល បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស ធ្ងន់ស្រាល សរុប៨នាក់ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០​១៨  នៅវេលាម៉ោង ២និង៣០នាទី ត្រង់ចំនុច ភូមិត្រពាំច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

យោងតាមន្ត្រីចរាចរណ៍ នៃអធិការស្រុកក្រឡាញ់ បានឲ្យដឹងថា មុនពេលកើតហេតុ សភាពអាកាសធាតុ កំពុងតែភ្លៀង ព្រមទាំងចុះអ័ព ក៏បណ្តាលឲ្យរថយន្ត កូរ៉េ ៥តោន ដឹកជ្រូកបានបុកគ្នាជាមួយឡានកាម៉ារី រថយន្តកូរ៉េក្រឡាប់ធ្លាក់ស្នាមភ្លោះ បណ្តាលឲ្យជ្រូកដែលនៅ ក្នុងឡានពេញ ខ្លះងាប់ ខ្លះរស់ ក្រោយពី​ក្រឡាប់ឡាន់ដឹកជ្រូក បានធ្វើឲ្យជ្រូក នៅក្នុងឡាណធ្លាក់រប៉ាត់របាយ តាមស្រែ  ចំណែក រថយន្តកាម៉ារី  ពណ៌ស្ក បានជ្រុកទៅបុកជាមួយរថយន្ត លុចស៊ីស ៣៣០ ហើយបន្តរថយន្តហាយឡែឌឺ សរុប៤គ្រឿង ក្នុង​ហេតុការណ៍តែមួយ ។

នៅក្នុងហេតុការណ៍ រថយន្តកាម៉ារី ធ្លាក់ទៅវាសស្រែ ចំណែករថយន្តលុចស៊ិស ៣៣០ ខូចខាងមុខបន្តិច ចំណែករថយន្ត ហាយឡែឌឺ ក្រឡាប់ផ្ងាជើជំហ៊ាន នៅលើថ្នល់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំទាន់ដឹង ពីឈ្មោះ អត្តសញ្ញាណរបស់តៃកុងឡាន និងអ្នករួមដំណើរនោះទេ ដោយសារក្រោយពីកើតហេតុ ជនរង​គ្រោះ ត្រូវបានដឹកទៅសង្រ្គោះនៅតាមមន្ទីរពេទ្យ ក្រឡាញ់ខ្លះ សៀមរាបខ្លះ ។

ក្រោយពីកើតហេតុ គឺលោក វរសេនីយ៍ត្រី អុំ រ៉ាវុធ អធិការងស្រុកក្រឡាញ់ បានដឹកនាំសមត្ថកិច្ច ចុះទៅជួយ អន្តរាគមន៍ ដឹកអ្នកជំងឺទៅមន្ទីរពេទ្យ រួមទាំងការពារទ្រព្យសម្បត្តិជូនជនរងគ្រោះ និងបានយករថយន្តមក ស្ទួចរថយន្តយកទៅរក្សាទុកនៅ អធិការស្រុកក្រឡាញ់ ។ ដោយ  ប៊ុន រដ្ឋា