ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធករណីរក្សាទុកជួញដូរនូវសារធាតុញៀន!

0

ព្រះវិហារ: ជនសង្ស័យចំនួន៦នាក់ដែលជាមុខសញ្ញាចរាចរគ្រឿងញៀន ដ៏សកម្ម ប្រចាំនៅស្រុកជាំក្សាន្ត ត្រូវបានកម្លាំ’ងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងរយះពេលពីថ្ងៃ ត្រង់ចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានអោយដឹងថា ជនសង្ស័យដែលកម្លាំងធ្វើការឃាត់ខ្លួន ទី១ឈ្មោះ អោក វ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តមានជ័យ ទី២ឈ្មោះ គួន វ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ ទី៣ឈ្មោះ ឃ្លាំង ឡូត ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំងពីស្នាក់នៅភូមិតេជោបុសស្បូវ ឃុំស្ររអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី៤ឈ្មោះ ប៊ុត សុភាព ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មេបញ្ជកាកងរាជអាវុធហត្ថស្រុក បានបញ្ជាក់អោយដឹងផងដែរថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ គឺធ្វើឡើងកាលពីវេលាម៉ោង០៤ៈ៣០នាទី រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ ដកហូតបាននូវសារធាតុញៀន នឹងវត្ថុតាំងមួយចំនួនរួមមាន÷ ថ្នាំញៀនចំនួន៨កញ្ចប់ទម្ងន់១៤,៧៥ក្រាម ទូរសព្វ័ដៃ ២គ្រឿង រថយន្តម៉ាកកូូរូឡា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-60.64 ចំនួន០១គ្រឿង សាជូរ៣កញ្ចប់ លុយខ្មែរ១០ម៉ឺនរៀល នឹងសម្ភារៈវេចខ្ចប់មួយចំនួនផងដែរ។

ដោយឡែកនៅវេលាម៉ោង០៩ៈ៣០នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុក សហការណ៍ជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៨ បន្តចុះឃាត់ខ្លួនជនសង្ស័យទី៥ ឈ្មោះ ឆែម ឡុន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តមានជ័យដកហូតម៉ូតូចំនួន០១គ្រឿង ម្សៅក្រាមពណ៍សថ្លា(ម៉ាទឹកក)ចំនួន ០១កញ្ចប់ធំ ទម្ងន់១៣,៥៩ក្រាម ទូរស័ព្ទដៃ០១គ្រឿង បន្ទាប់មកកំលាំងបានស្នើសុំដិការពន្លាតដែនដី ពីលោក ទីសុវិន ថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ដើម្បីធ្វើការពន្លាតដែនដី ទៅឃាត់ខ្លួនជនសង្ស័យទី៦ ឈ្មោះ អ៊ូ ម៊ុយអេង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង១០.០០នាទី តាមការបង្ហាញពីជនស្ស័យទី១ឈ្មោះ អោក វ៉ា ជាលទ្ធផលកម្លាំងដកហូតបាន៖ ម្សៅក្រាមពណ៍សថ្លា(ម៉ាទឹកកក)ចំនួន៨កញ្ចប់ ទម្ងន់៦៥,០២ក្រាម បញ្ជីជំពាក់លុយ០១ក្បាល ទូរស័ព្ទដៃ០២គ្រឿង លុយខ្មែរ៣៨ម៉ឺនរៀល និងសំភារៈសម្រាប់វេចខ្ចប់មួយចំនួនធំ។

លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ ​បានបញ្ជាក់អោយដឹង​ដែរថា បច្ចប្បន្នជនសង្ស័យទាំង៦នាក់ ព្រមនិងវត្ថុតាំង ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃុំខ្លួន នឹងរក្សាទុក្ខបណ្តោះអាសន្ន នៅស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថតេជោធម្មជាតិ ដើម្បីចង់ក្រងសុំណុំរឿងបញ្ជូនបន្តទៅកាន់កងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ចាត់ការទៅតាមនិតិពិធីច្បាប់៕ សួនលីណា