អ្នកណាមិនស្គាលចែឡុច ជាឈ្មួញឈើបំផ្លាញ់ព្រៃឡង់ខេត្តកំពង់ធំមិនអស់ចិត្ត ទៅបំផ្លាញព្រៃឡង់​នៅ​ខាងខេត្ត​ព្រះវិហារ

0

កំពង់ធំ៖  ឈ្មួញឈើដុះស្លែរ ដែលគេតែងតែស្គាល់ច្បាស់ថា ជាជនបំផ្លាញព្រៃឡង់ជាប់លំដាប់ថ្នាក់ បានធ្វើសកម្មភាព យ៉ាងគឃ្លើនដោយមិ​នមានការខ្លាចញញើតច្បាប់ សូម្បីតែបន្តិច ខណៈពេលដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាស ឲ្យសមត្ថកិច្ច មេព្រៃ បរិស្ថាន យកចិត្តទុកដាក់បង្រ្កាបការកាប់បំផ្លាញព្រៃឈើរបស់រដ្ឋ តែចែឡុច ហៅយាយឡុច មិន មានការខ្លាចញញើតនោះឡើយ ដោយសារតែមានខ្នងជាសាច់ញាតិមេព្រៃ។

ឈ្មួញឈើដែលត្រូវបានគេដឹងថា ជាស្រ្តីជើងខ្លាំង ឈ្មោះចែឡុច កាលដើមឡើយគឺជា មេឈ្មួញកាប់បំផ្លាញ់ព្រៃឡង់ នៅក្នុងខេត្តកំពង់ធំ បន្ទាប់ពីត្រូវរ៉ូវគ្នាជាមួយនិងសមត្ថកិច្ចមេព្រៃស្រុកសណ្តាន់រាប់សិបឆ្នាំ  ក្រោយពីសមត្ថកិច្ចបរិស្ថាន បានចូលមកកាន់កាប់នៅក្នុងព្រៃឡង់ យាយឡុចដែលជាឈ្មួញឈើដុះស្លែរ បានប្តូរទិសដៅទៅ ដាក់សិប្បកម្មនៅក្នុង ព្រៃឡង់ដូចគ្នា តែផ្លូវចូលខាងខេត្តព្រះវិហារ ហើយបានដឹកជញ្ជូនតាត់តាមស្រុករវៀង ខេត្តព្រះវិហារ ចូលឆ្លងកាត់ សង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ  ចូលមកស្រុកប្រាសាទសំបូរ ហើយឡើងតាមឃុំទីពោ ស្រុកសន្ទុក ចូលមក​តាមផ្លូវជាតិលេខ៦  ឆ្ពោះទៅភ្នំពេញ។

ប្រភពព័ត៌មាន បានបញ្ជាក់ថា យាយឡុច បានត្រូវរ៉ូវគ្នាជាមួយនិងសមត្ថកិច្ច ហើយបានដឹកឈើដោយរថយន្ត ប្រភេទ ២តោនកន្លះ ដោយដាក់ឈើពីក្រោម ដាក់បន្តះទ្វារពីលើ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ហើយបានដឹកវាងទីរួមខេត្តកំពង់ធំ ដើម្បីគេចវេសនិងការឃាត់សួរនាំរបស់សមត្ថកិច្ច តែក្នុងនោះក៏ត្រូវបានគេដឹងថា មានការឃុបឃិតគ្នាជាមួយនឹង​មេព្រៃ ទើបការដឹកជញ្ជូនឈើនេះ បានប្រកបដោយរលូន ។

ពាក់ព័ន្ឋនិងការចោទប្រកាន់នេះ ចែឡុច ដែលគេស្គាល់ថា ជាឈ្មួញឈើដុះស្លែរ ពុំអាចធ្វើការទំនាក់ទំនងបានទេ ដោយ ទូរស័ព្ទបានបិទរហូត ។

ដោយ ខេមរា