រថយន្តបើកជែងមិនប្រយ័ត្ន ជ្រុលចង្កូតបុករះ បង្កឲ្យរបួសស្រាលនឹងធ្ងន់ ជាច្រើននាក់ រហូតដល់ស្លាប់ផងដែរ.!

0

បន្ទាយមានជ័យ៖ នៅលើកំណាត់ផ្លូវជាតិលេខ៥ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធមួយបានកើតឡើង បណ្ដាលអោយមនុស្សជាច្រើននាក់របួស នឹងស្លាប់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចត្រង់ មុខក្លោងទ្វារ ផ្លូវចូលវត្ត { កូបតូច } ស្ថិតក្នុងភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ មានរថយន្តធុនធំ ០១គ្រឿង ម៉ាក { ហ្វុយសូ } ពណ៏ស ពាក់ស្លាកលេខ តាកែវ 3A-2149 បើកបរដោយឈ្មោះ ជី កូរ៉េ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរ ក្នុងគោលដៅ ពីកើតទៅលិច។ លុះបើកបរដល់ចំណុចកើតហេតុ បានឡើងជែង គោយន្តកន្ត្រៃ សណ្តោងរ៉ឺម៉ក ០១គ្រឿង មានដឹកគ្រែ { ក្នុងទិសដៅស្របគ្នា } លុះជែងបានបន្តិច បានជ្រុលចង្កូតទៅបុក ម៉ូតូកង់បី ០១គ្រឿង និង ម៉ូតូកំពុងធ្វើដំណើរ ០១គ្រឿង ផ្សេងទៀត។ ហើយបានជ្រុលល្បឿន ទៅបុកតូបលក់ឥវ៉ាន់ នៅលើជាយផ្លូវ ខាងត្បូងផ្លូវជាតិ មិនតែប៉ុណ្ណោះ រថយន្ត ក៍បានរេចង្កូត ទៅបុកគោយន្តកន្ត្រៃដឹកគ្រឿងបន្ថែមទៀត។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះ លឹម គា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ { រងរបួសធ្ងន់ }រថយន្តពេទ្យ ដឹកយកទៅមន្ទីរពេទ្យដីថ្មីឯក្រុងប៉ោយប៉ែត ជាម្ចាស់ម៉ូតូកង់បី។ ឈ្មោះ គាត លីឃ័ង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ លក់គ្រែ រស់នៅក្នុងភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៏ ខេត្តកំពង់ធំ { រងរបួសស្រាល } អ្នកបើកបរគោយន្តកន្ត្រៃ ។ ហើយ ឈ្មោះ ឈឹម ស្រីមុំ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ លក់គ្រែ រស់នៅក្នុងភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ខេត្តកំពង់ធំ { រងរបួសស្រាល } នឹងអ្នករួមដំណើរ លើគោយន្តកន្ត្រៃ ឈ្មោះ តោ ឡាយ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ { រងរបួសស្រាល } ម្ចាស់ម៉ូតូហុងដាទ្រីមឈ្មោះ ថន រតនា ភេទប្រុស អាយុ ១៨ខែ រស់នៅក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ { រងរបួសស្រាល } រួមដំណើរលើម៉ូតូហុងដាទ្រីម ។ រីឯចំណែកម៉ូតូ, ម៉ូតូកង់បី, គោយន្តកន្រ្តៃ និង រថយន្តធុនធំ { ខូចខាតធ្ងន់ } កំពុងរៀបចំស្ទួចទៅរក្សាទុក នៅប៉ុស្តិ៍និមិត្ត ដើម្បីរង់ចាំដោះស្រាយបន្តរ តាមនិតិវិធីច្បាប់ នៅពេលក្រោយ។
យោងតាមសម្តីសមត្ថកិច្ចបានអោយដឹងផងដែរថា ឈ្មោះ លឹម គា បានស្លាប់ទៅហើយខណៈដែលបញ្ជូនទៅដល់មន្ទីរពេទ្យ។ដោយ៖ ឃិន គន្ធា