ឯឧ.អ្នកឧកញា សៀង ណាំ ផ្តល់អាគារមណ្ឌលសុខភាពដែលមានតំលៃ៦៨០០០ដុល្លារសហរដ្ឋអាមេ រិក ដល់ប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក

0

ខេត្តសៀមរាប: ដើម្បីជួយទ្រទ្រង់ផ្នែកសុខភាពនិងកាត់បន្ថយការចំណាយធ្វើដំណើទៅព្យាបាលនៅទីប្រជុំខេត្តព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ឯឧ.អ្នកឧកញា សៀង ណាំ អ្នកតំណាងរាស្ត្រណ្ឌលសៀមរាប បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់មណ្ឌល់សុខភាព ១ខ្នង ដែលមានតំលៃសើ្មរនិង៦៨០០០ដុល្លាសហរដ្ឋអាមេរិក ដែលជាថវិការផ្ទាល់ របស់ ឯឧ.និងលោកជំទាវ និងក្រុមគ្រួសារ ដើម្បី

ជួយទ្រទ្រង់ផ្នែកសុខភាពប្រជាពលរដ្ឋនៅតំបន់មាត់បឹងទន្លេសាប ។ មណ្ឌលសុខភាពនេះ ត្រូវបានកសាងឡើងស្ថិតនៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ឯឧ.អ្នកឧកញា សៀង ណាំ បានឲ្យដឹងថា៖ ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល ជាប់មាត់បឹងទន្លេសាប គឺ ឯឧ.និងលោកជំទាវព្រមទាំងក្រុមគ្រួសារបានសម្រេច ចំណាយថវិការផ្ទាល់ខ្លួន ដែលមានតំលៃ ប្រមាណជា ៦៨០០០ដុល្លារសហរដ្ឋអាមេរិក
ដើម្បីសាងសង់ជាមណ្ឌលសុខភាព មួយក្នុងការជួយទ្រទ្រង់ផ្នែកសុខភាពរបស់បងប្អូន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយតម្រូវគោលការណ៍ឃុំមួយមានមណ្ឌលសុខ
ភាពមួយ។
ជាមួយនិងភាពដិតដាម នៃស្នាមអនុស្សាវរីយ៍ជាមួយប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុកនេះដែរ ឯឧ.អ្នកឧកញា សៀង ណាំ ក៍បានរំលឹកពីប្រវត្តខ្លះៗរបស់ ឯឧ.ថា៖ ក្នុងនាមជាអ្នកតំណាងរាស្ត្រ គឺឯឧ.បាន
ធ្វើជាតំណាងរាស្រ្តចាប់តាំងពីឆ្នាំ១៩៩៨រហូតមកដល់ពេលនេះមានរយះពេល២០ឆ្នាំហើយ ។ ឃុំកំពង់ភ្លុកជាឃុំមួយនៅដាច់ស្រយាលជាប់នឹងបឹងទន្លេសាបហើយជីវភាពរបស់ប្រជាពលរដ្ឋមានការលំបាកខ្លាំងណាស់ មុខរបរមានតែនេសាទត្រីបន្តិចបន្តួចប៉ុណ្ណោះ ។ ពេលណារដូវទឹកឡើងគាត់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ ត្រូវរើរផ្ទះឡើងតាមទឹក ពេលរដូវទឹកស្រកគាត់ត្រូវរើផ្ទះចុះតាមទឹកវិញ ក្នុង១ឆ្នាំពួកគាត់ត្រូវរើផ្ទះ៣ទៅ៤ដង។ ដូចការរៀបរាប់ខាងលើនេះហើយដែលធ្វើឲ្យជីវភាពពួកគាត់រិតតែលំបាកថែមទៀត។ ដូច្នេះហើយក្នុងនាម ឯឧ.ជាអ្នកតំណាងរាស្រ្តបានឃើញការលំបាករបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះ ទើប ឯឧ.សម្រេចចិត្តទិញសាឡង់១គ្រឿងនិងគ្រឿងចក្រដើម្បីស្តារព្រែកឲ្យបានទឹកជ្រៅសំរាប់ការធ្វើចររាចរ ទូក និងកាណូតទៅមកបាន កុំឲ្យមានការលំបាករុះរើផ្ទះក្នុង១ឆ្នាំ៣ទៅ៤ដងទៀត។ ក្រៅពីនោះ ឯឧ.ក៏បានកសាងសលារៀនដើម្បីក្មេងៗបានរៀនសូត្រ ជួយឧបត្ថម្ភ ស័ង្កសីនិងឈើគ្រឿងផ្ទះចំនួន២០៣ខ្នង ជួយកសាងវត្ត ផ្នែកព្រះពុទ្ធសានានាសំរាប់ពុទ្ធបរិស័ទគោរពបូជា ជួយអង្ករគ្រឿងឧបភោគបរិភោគ និងថវិកាជារៀងរាល់ឆ្នាំ។ ដោយការធ្វើដំណើរមានការលំបាកនៅក្នុងឆ្នាំ២០០០ ឯឧ.អ្នកឧកញា សៀង ណាំ បានចំណាយថវិកាផ្ទាល់ខ្លួនកសាងផ្លូវចាក់កៅស៊ូពីថ្នល់ជាតិដល់ព្រំប្រទល់ឃុំកំពង់ភ្លុកចម្ងាយ៩គីឡូម៉ែត្រ រហូតដល់ឆ្នាំ២០១៥ ឃើញផ្លូវមានការខូចខាតនិងទ្រុឌទ្រោមឯឧ.អ្នកឧកញាក៏បានស្នើរសុំទៅសម្តេច តេជោ ហ៊ុន សែន ហើយសម្តេចតេជោ ក៏បានយល់ព្រមឲ្យកសាង ផ្លូវនេះដោយចាក់កៅស៊ូ ចាប់ពីថ្នល់ជាតិដល់វត្តកំពង់ភ្លុកដែលមានចំម្ងាយ១៦,៣៥ គីឡូម៉ែត្រ។ ក្នុងពេលនេះ ដោយឃើញ ប្រជាពលរដ្ឋមានជម្ងឺរជួបការលំបាកក្នុងការទៅព្យាបាល ឯឧ.អ្នកឧកញា សៀង ណាំ និងក្រុមគ្រួសារក៏បានសម្រេចចិត្តជួយកសាងមណ្ឌលសុខភាព១ខ្នងជូនដល់ពួកគាត់ដោយត្រូវចំណាយថវិកាសរុបចំនួន៦៨០០០ដុល្លារ ហើយដែលត្រូវបានធ្វើពិធីបញ្ចុះបឋមសីលាសាងសង់នាព្រឹកនេះ ។ អ្វីដែលគួឲ្យមោទ្ធនៈភាពទៀតនោះ គឺឥឡូវនេះប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុកមានជីវភាពធូរធារជាងមុនដែលកត្តាទាំងនេះ គឺផ្តើមចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ឯឧ.អ្នកឧកញា សៀង ណាំ ក៍បានបញ្ជាក់ទៀតថា៖ ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍រីចម្រើនបន្តទៀតនោះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងអញ្ជើញ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ៕មាត់បឹងទន្លេសាប ។ មណ្ឌលសុខភាពនេះ ត្រូវបានកសាងឡើងស្ថិតនៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ឯឧ.អ្នកឧកញា សៀង ណាំ បានឲ្យដឹងថា៖ ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល ជាប់មាត់បឹងទន្លេសាប គឺ ឯឧ.និងលោកជំទាវព្រមទាំងក្រុមគ្រួសារបានសម្រេច ចំណាយថវិការផ្ទាល់ខ្លួន ដែលមានតំលៃ ប្រមាណជា ៦៨០០០ដុល្លារសហរដ្ឋអាមេរិក
ដើម្បីសាងសង់ជាមណ្ឌលសុខភាព មួយក្នុងការជួយទ្រទ្រង់ផ្នែកសុខភាពរបស់បងប្អូន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយតម្រូវគោលការណ៍ឃុំមួយមានមណ្ឌលសុខ
ភាពមួយ។
ជាមួយនិងភាពដិតដាម នៃស្នាមអនុស្សាវរីយ៍ជាមួយប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុកនេះដែរ ឯឧ.អ្នកឧកញា សៀង ណាំ ក៍បានរំលឹកពីប្រវត្តខ្លះៗរបស់ ឯឧ.ថា៖ ក្នុងនាមជាអ្នកតំណាងរាស្ត្រ គឺឯឧ.បាន
ធ្វើជាតំណាងរាស្រ្តចាប់តាំងពីឆ្នាំ១៩៩៨រហូតមកដល់ពេលនេះមានរយះពេល២០ឆ្នាំហើយ ។ ឃុំកំពង់ភ្លុកជាឃុំមួយនៅដាច់ស្រយាលជាប់នឹងបឹងទន្លេសាបហើយជីវភាពរបស់ប្រជាពលរដ្ឋមានការលំបាកខ្លាំងណាស់ មុខរបរមានតែនេសាទត្រីបន្តិចបន្តួចប៉ុណ្ណោះ ។ ពេលណារដូវទឹកឡើងគាត់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ ត្រូវរើរផ្ទះឡើងតាមទឹក ពេលរដូវទឹកស្រកគាត់ត្រូវរើផ្ទះចុះតាមទឹកវិញ ក្នុង១ឆ្នាំពួកគាត់ត្រូវរើផ្ទះ៣ទៅ៤ដង។ ដូចការរៀបរាប់ខាងលើនេះហើយដែលធ្វើឲ្យជីវភាពពួកគាត់រិតតែលំបាកថែមទៀត។ ដូច្នេះហើយក្នុងនាម ឯឧ.ជាអ្នកតំណាងរាស្រ្តបានឃើញការលំបាករបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះ ទើប ឯឧ.សម្រេចចិត្តទិញសាឡង់១គ្រឿងនិងគ្រឿងចក្រដើម្បីស្តារព្រែកឲ្យបានទឹកជ្រៅសំរាប់ការធ្វើចររាចរ ទូក និងកាណូតទៅមកបាន កុំឲ្យមានការលំបាករុះរើផ្ទះក្នុង១ឆ្នាំ៣ទៅ៤ដងទៀត។ ក្រៅពីនោះ ឯឧ.ក៏បានកសាងសលារៀនដើម្បីក្មេងៗបានរៀនសូត្រ ជួយឧបត្ថម្ភ ស័ង្កសីនិងឈើគ្រឿងផ្ទះចំនួន២០៣ខ្នង ជួយកសាងវត្ត ផ្នែកព្រះពុទ្ធសានានាសំរាប់ពុទ្ធបរិស័ទគោរពបូជា ជួយអង្ករគ្រឿងឧបភោគបរិភោគ និងថវិកាជារៀងរាល់ឆ្នាំ។ ដោយការធ្វើដំណើរមានការលំបាកនៅក្នុងឆ្នាំ២០០០ ឯឧ.អ្នកឧកញា សៀង ណាំ បានចំណាយថវិកាផ្ទាល់ខ្លួនកសាងផ្លូវចាក់កៅស៊ូពីថ្នល់ជាតិដល់ព្រំប្រទល់ឃុំកំពង់ភ្លុកចម្ងាយ៩គីឡូម៉ែត្រ រហូតដល់ឆ្នាំ២០១៥ ឃើញផ្លូវមានការខូចខាតនិងទ្រុឌទ្រោមឯឧ.អ្នកឧកញាក៏បានស្នើរសុំទៅសម្តេច តេជោ ហ៊ុន សែន ហើយសម្តេចតេជោ ក៏បានយល់ព្រមឲ្យកសាង ផ្លូវនេះដោយចាក់កៅស៊ូ ចាប់ពីថ្នល់ជាតិដល់វត្តកំពង់ភ្លុកដែលមានចំម្ងាយ១៦,៣៥ គីឡូម៉ែត្រ។ ក្នុងពេលនេះ ដោយឃើញ ប្រជាពលរដ្ឋមានជម្ងឺរជួបការលំបាកក្នុងការទៅព្យាបាល ឯឧ.អ្នកឧកញា សៀង ណាំ និងក្រុមគ្រួសារក៏បានសម្រេចចិត្តជួយកសាងមណ្ឌលសុខភាព១ខ្នងជូនដល់ពួកគាត់ដោយត្រូវចំណាយថវិកាសរុបចំនួន៦៨០០០ដុល្លារ ហើយដែលត្រូវបានធ្វើពិធីបញ្ចុះបឋមសីលាសាងសង់នាព្រឹកនេះ ។ អ្វីដែលគួឲ្យមោទ្ធនៈភាពទៀតនោះ គឺឥឡូវនេះប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុកមានជីវភាពធូរធារជាងមុនដែលកត្តាទាំងនេះ គឺផ្តើមចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ឯឧ.អ្នកឧកញា សៀង ណាំ ក៍បានបញ្ជាក់ទៀតថា៖ ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍រីចម្រើនបន្តទៀតនោះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត និងអញ្ជើញ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ៕