កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមជាមួយ និងថ្នាំញៀន១០កញ្ចប់តូច!

0

ព្រះវិហារ: កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមជាមួយ និងថ្នាំញៀន១០កញ្ចប់តូច!សារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច ព្រមជាមួយនិងជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាយកងរាជអាវុធហត្ថ ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង០៨.៣០នាទី ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវខេត្តលេខ(២៦.២៦)ចំងាយពីស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ប្រមាណជាង ៣០០ម៉ែត្រ ស្ថិតក្នុងភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ ​បានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យ ព្រមជាមួយនិងវត្ថុតាងខាងលើបានជោគជ័យ ដោយ​មានការចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកា​រកងរាជ​អាវុធហត្ថ​ខេត្ត​ ដែលដឹកនាំ​បញ្ជាផ្ទាល់ដោយ​លោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកា​រកងរាជអាវុធ ហត្ថ​ស្រុក ចុះធ្វេីការបង្រ្កាបករណីរក្សាទុក្ខ ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន។

លោក អនុសេនីយ៍ឯក ជុន បូរ៉ា បានបន្តអោយដឹងផងដែរថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនមានឈ្មោះ យស់ ស៉ីវន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគោកស្រឡៅ ឃំុជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រៈវិហារ។ ព្រមជាមួយនិងវត្ថុតាងមួយចំនួនរួមមាន÷ ម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច ទម្ងន់២,៥៨ក្រាម ម៉ូតូម៉ាកស្មាស់ (គ្មានស្លាកលេខ)០១គ្រឿង លុយខ្មែរ(៣.៧០០០រៀល) អត្តសញ្ញាណប័ណ្ណចំនួន០២ ទូរស័ព្ទដៃ០១ ព្រមទាំងសម្ភារៈសម្រាប់ជក់ និងវេចខ្ចប់មួចំនួនទៀត។

លោកបន្ថែមថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កំពុងកសាងសុំណុំរឿង បញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តទៅតាមនិត្តិវិធីច្បាប់៕ សួនលីណា