ព្រះរាជអាជ្ញាខេត្ត​កំពង់ធំគាស់ផ្នូរយកសាកសពពិនិត្យបំបែកសំណុំរឿងអាថ័កំបាំង ប្តីសម្លាប់ប្រពន្ឋចុងយក​ទៅ​កប់ក្នុង​ដីបំបាត់ភស្តុតាង

0

កំពង់ធំ៖ នេះជាលើកទី២ ហើយដែលតុលាការខេត្តកំពង់ធំ គាស់ភ្នូរសាកសព យកមកពិនិត្យកោសល្ស​វិច្ឆ័យ ដើម្បីបំបែកសំណុំរឿងអាថ៍កំបាំង ក្នុងករណី​ឃាតកម្ម ដោយគិតទុកជាមុន លទ្ធផលដែលបាន ពុះជ្រៀកសំណុំរឿងដ៏សែនអយុត្តិធម៌ ត្រូវបានរកឃើញ មុខឃាតករពិតប្រាកដ និងត្រូវបានផ្តន្ទាទោស​តាមច្បាប់ រកយុត្តិធម៌ជូនជនរងគ្រោះទាំង២ករណី។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដំណើរដោយ វរសេនីយ៍ឯក ទិត្យ សំណាង ស្នងការងទទួលផែនព្រហ្មទណ្ទនៃស្នងការនគរបាល ខេត្ត​កំពង់ធំ រួមជាមួយមន្រ្តីកុសល្យវិច្ឆ័យជំនាញ និងពេទ្យយុត្តធម៌ និងជាអាជ្ញាធរ រួមទាំងកងកម្លាំង ចូលរួម​គាស់​ភ្នូរសាកសព ស្រ្តីម្នាក់ដែល​មានការសង្ស័យថា ជាករណីសម្លាប់មនុស្សដោយគិតទុកជាមុន ពីសំណាក់ប្តី​កំណាច ដើម្បីពិនិត្យពិនិត្យ បំបែកសំណុំរឿងអាថ៍កំបាំង រកយុត្តិធម៌ជូនជនរងគ្រោះ  ស្ថិតតំបន់អូកូត ឃុំ​ឈើទាល ស្រុកសណ្តាន់ ខេត្ត​កំពង់ធំ។

តាមចម្លើយរបស់មុនពេលគាស់ផ្នូរ សាកសព ជនសង្ស័យឈ្មោះ អន លិក ភេទប្រុស អាយុ ៥៣ បច្ចុប្បន្ន​រស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ បានមកធ្វើចំការនៅ តំបន់អូកូត ភូមិលែង ឃុំទំរីង ស្រុក​សណ្តាន់ទីតាំងកើតហេតុ ហើយបានស្គាល់គ្នាជាមួយជនរងគ្រោះ ឈ្មោះ ធា ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅ ស្រុកថ្មគោលខេត្តបាត់ដំបង  តាមទូរស័ព្ទ ហើយក៏មករួមរស់ជាមួយគ្នា រយះពេល២ឆ្នាំ មកហើយដោយ​សារ​តែ ជនសង្ស័យជាប្តី ភូតកុហកថា ខ្លួនជាបុរសពោះម៉ាយរស់នៅម្នាក់ឯង តែមុនថ្ងៃកើតហេតុ ស្រាប់តែប្រពន្ឋ​ដើមបានមកចំការ ទើបបែកថា ជារឿងភូតកុហក ទើបស្រ្តីរងគ្រោះរករឿង ឈ្លោះប្រកែកគ្នា និងបានគំរាម ថានិងសម្លាប់ខ្លួន ដើម្បីឲ្យប៉ូលិសចាប់ជនសង្ស័យដាក់គុគ ។

ជនសង្ស័យមានការធុញទ្រាន់នឹងសំដី របស់ស្រ្តីរងគ្រោះជេរដដែលៗ ក៏បានយកខ្សែអង្រឹងមករឹត (ក) ស្រ្តី​រង​គ្រោះ ខណៈពេលដែលកំពុងដេក ដោយធ្វើសកម្មភាពចាប់ជនរងគ្រោះផ្កាប់មុខរឹក ក ដោយយកជើង ធាក់ចង្កេះ បណ្តាលឲ្យបែកមុខបែកមាត់ប៉ះនឹងក្តា បណ្តាលឲ្យដាច់ខ្យលស្លាប់ភ្លាមៗ ហើយយកខ្សែចង់ដៃ ចង់ជើង រួចយកខ្សែអង្រឹងទាក់ក អូសយកទៅកប់ ដែលនៅក្បែខ្ទមចំការប្រមាណ៦០ម៉ែត្រមាត់អូ  ហើយ​បានជីកដី កប់សាកសពជំរៅប្រមាណ ជិតមួយម៉ែត្រ ដោយរុំនឹងភួយ ដាក់ស្បែកជើងក្នុងផ្នូរ រួចហើយកាប់ដី អោយស្មើ រួមទាំងដាក់មែកឈើចាស់ និងកាប់បែកឈើថ្មីដាក់ពីលើ ចំនុចកបសាកសពដើម្បីបំបាត់​ភស្តុតាង តែឈាមស្រែកស្បែកហៅ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ។

តាមការឲ្យដឹងពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ បានឃើញសកម្មភាពមិនប្រកតី របស់ជនសង្ស័យ ដែលបានអូសសាកសព ពីខ្ទមមកកប់ ស្របពេលដែលគេធ្លាប់ឃើញដើរជារៀងរាល់ថ្ងៃ ក្រោយពីបាត់ក៏មានការសង្ស័យ ក៏បានរាយការណ៍មក អធិការ និងសុំយោបល់ពីខ្ញុំ ហើយបានបញ្ជារឲ្យសមត្ថកិច្ចមានចុះពិនិត្យទីតាំងសង្ស័យកប់សាកសព ហើយ ឲ្យឃាត់ខ្លួនជនសង្ស័យទុកសិន ដោយជនសង្ស័យបានអះអាងថា ប្រពន្ឋរបស់ខ្លួនបានចងកសម្លាប់ខ្លួន  ទើបខ្លាចអ្នកភូមិមិនជឿក៏បានយកសាកសពទៅកប  ក្រោយពីគាសផ្នូរពិនិត្យរួច លទ្ធផលបានបញ្ជាក់ថា ជាករណីឃាតកម្ម ដោយគិតទុកជាមុន ។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះ ឈ្មោះធា ពុំមានសាច់ញាតិ បងប្អូន នោះទេ ក្រោយពីគាស់សាកសព លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានអោយតាអាចារ្យ និងប្រជាពលរដ្ឋ រួមគ្នា យកសាកសពបូជា ដោយលោកជាអ្នកចេញថ្លៃបូជាសព និងឲ្យជំនាញស្រាវជ្រាវរកបងប្អូនមកទទួលយក​ឆ្អឹងសាកសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ។

ដោយ ប៊ុន  រដ្ឋា