សម្ដេច​តេជោ​ ហ៊ុន សែនផ្តល់ស្លាកឈ្មោះ​កម្មាភិបាល​ យុទ្ធ​ជនដែលពលីក្នុង​សមរភូមិ​នាសម័យសង្គ្រាម

0

កំពង់ធំ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តៃនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកា២០៨០ ដុល្លាសម្រាប់ ការធ្វើស្លាកឈ្មោះសម្រាប់បិទ១០៤ផ្នូរ  កម្មាភិបាល​ យុទ្ធ​ជនដែលពលីក្នុង​សមរភូមិ​នាសម័យសង្គ្រាម តាមរយៈ​ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ នៅវិមានរំលឹកគុណយុទ្ធ​ជនពលី នៅសង្កាត់​អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញទៅពិនិត្យការរៀបចំបិតភ្ជាប់ស្លាក​ឈ្មោះ​កម្មាភិបាល​ យុទ្ធ​ជន ទៅតាមផ្នូរនីមួយៗ ដែលបានពលីជីវិតក្នុង​សមរភូមិ​នាសម័យសង្គ្រាម ចំនួន ១០៤ ស្លាក​ទៀត នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ស្លាកឈ្មោះ ដែលបានបិទភ្ជាប់និងផ្នូរនេះ គឺត្រូវបានបិទភ្ជាប់ ក្នុងថ្ងៃនេះ ចំនួន១០៤ ស្លាក បន្ថែមលើស្លាកឈ្មោះចាស់ ដែលត្រូវបានចំណាយថវិកា អស់ទឹកប្រាក់​ចំនួន​២,០៨០​ $​ ការជម្រុញឲ្យមានការចាត់ចែង ធ្វើស្លាកឈ្មោះនេះ គឺក្នុងពេលដែលឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញមក គោរពវិញ្ញាណក្ខន្ទ នៅវិមានរំលឹកគុណយុទ្ធ​ជនពលី កាលកន្លងទៅថ្មីនេះ គ្រាដែល​ឯកឧត្តម ហ៊ុន ម៉ាណែត ជាអធិបតីបំពាក់មេដាយការពារជាតិជូនដល់ អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា នេះសរបញ្ជាក់ឲ្យឃើញច្បាស់ នូវទឹកចិត្តរបស់ថ្នាក់ ដឹកនាំ មិនត្រឹមតែមើលថែអតីតយុទ្ធជន ដែលសល់ពីសម័យសង្រ្គាមប៉ុណ្ណោះទេ សូម្បីតែអតីតយុទ្ធជនពលី ក៏ត្រូវបានរៀបចំឲ្យមានសោភ័ណភាពស្រស់ស្អាត នៅវិមានរំលឹកគុណយុទ្ធ​ជនពលី នៃតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ហើយនិងរៀបចំឲ្យក្លាយទៅជា កន្លែងសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិទស្សនា និងគោរព​វិញ្ញាណក្ខន្ទបុព្វបុរសដែលមានគុណបំណាច់ ដណ្តើមសន្តិភាពជូនជាតិមកដល់ពេលនេះ ។

ដោយ ​ប៊ុន រដ្ឋា