ត្រឹមតែ៣ថ្ងៃសោះ ប៉េអឹមស្រុកជាំក្សាន្ត វាយខ្នោះមនុស្សប្រុសស្រី៧នាក់ រឿងគ្រឿងញៀន​

0

ព្រះវិហារៈ ចាប់តាំងពីថ្ងៃទី១៧ ខែមិថុនា រហូតមកដល់ថ្ងៃទី២០ ខែមិថុនានេះ ពោលគឺមានរយៈ៣ថ្ងៃ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនមនុស្ស៧នាក់ ក្នុងនោះស្រី២នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន។
ជាក់ស្ដែង នៅម៉ោង៨៖៣០នាទី​ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុអហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចម្ងាយ​ពីស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ប្រមាណជាង៣០០ម៉ែត្រ ក្នុងភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនសង្ស័យឈ្មោះ យស់ ស៊ីវន ភេទប្រុស អាយុ៣៧ឆ្នាំ​ រស់នៅភូមិគោគស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ម្សៅក្រាមណ៌សថ្លា(ម៉ាទឹកកក)ចំនួន១០កញ្ជប់តូច ទម្ងន់​២,៥៨ក្រាម ម៉ូតូម៉ាកស្មាស គ្មានស្លាកលេខមួយគ្រឿង លុយខ្មែរ៣៧០០០រៀល អត្តសញ្ញានប័ណ្ណ២ ទូរស័ព្ទដៃ១គ្រឿង ព្រមទាំងសម្ភារៈសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៧ខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្តកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ត៕