យុវជន២នាក់ត្រូវបានបញ្ចប់ជីវិតដោយសារជិះម៉ូតូបុកគូថរថយន្តកូរ៉េដឹកអេតចាយបាក់ក ស្លាប់

0

កំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលឲ្យយុទ្ធជន ២នាក់ បាក់ ក ស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែការជិះម៉ូតូ មិនបានប្រុង ប្រយ័ត្ន បណ្តាលឲ្យបុកគូថ រថយន្តកូរ៉េ ដឹកអេតចាយ ខូចចតចោលនៅលើ ចិញ្ចើមថ្នល់ ។

ហេតុការណ៍គ្រោះថ្នាក់ចរារណ៍នេះ បានកើតឡើង នៅវេលាម៉ោង ២១ និង២៥នាទី យប់ថ្ងៃទី ៤ ខែកក្តដា ឆ្នាំ ២០១៨ នៅចំនុចភូមិត្រពាំស្វាយ ឃុំបាល័ង្ល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលត្រូវបានគេដឹងថា ជា​ស្រុក ដែលកើតឧបទ្វវហេតុ គ្រោះថ្នាក់ចារាចរណ៍ ច្រើនជាងគេ ក្នុងចំណោមស្រុកទាំង៨ នៃខេត្តកំពង់ធំ ។

យុវជនរងគ្រោះ ដែលបានស្លាប់ដោយសារតែ បាក់ក និងបោកក្បាលនិងជញ្ជាំងឡាន ស្លាប់២នាក់ ត្រូវបាន សមត្ថកិច្ចចរាចរណ៍ នៃអធិការដ្ឋានស្រុកបារាយណ៍ បញ្ជាក់ថា ទី១ឈ្មោះ អុល ឡី ភេទប្រុស អាយុ ៨ឆ្នាំ ឳពុកឈ្មោះ លី ម្តាយឈ្មោះ ឡុច ទី២ ឈ្មោះ ហៀង សីហា ភេទប្រុស អាយុ ១៨ ឆ្នាំ ឳពុកឈ្មោះ ហ៊ីម ម្តាយឈ្មោះ រ៉ាត់  អ្នកទាំង២រស់នៅភូមិវាលធំ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាកម្មករធ្វើសិប្បកម្ម គ្រែ តុ ទូ នៅភូមិទួលដំណាក់ ។

យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់  បាននាំគ្នា ទៅផឹកកាហ្វេ នៅផ្សារកំពង់ថ្ម ហើយក៏បានជិះម៉ូតូម៉ាក់សង់ សេរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ AH- 9034 យ៉ាងលឿន ត្រឡប់មកកន្លែងធ្វើការវិញដោយពុំបានពាក់មួកសុវត្តិភាព​​ក៏បានបុក​គូថ​រថយន្ត​​ដែល​ខូចចតចោលនៅ​ចិញ្ចើមផ្លូវខាងស្តាំ ពណ៌ក្រហម ខៀវ ពាក់ស្លាកលេខ ចាស់ ហ 0378ភព2 បណ្តាលឲ្យបោកក្បាល បាក់ក ស្លាប់កណ្តាលថ្នល់  រីឯម្ចាស់រថយន្ត ក្រោយពីហេតុ ឃើញសភាពការណ៍ មិនស្រួលក៏បានរត់គេចខ្លួនបាត់ ទើបពុំអត្តសញ្ញាណរបស់អ្នកបើកបរ រថយន្ត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសព ទៅឲ្យសាច់ញាតិទទួលយកទៅ​ធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និង ម៉ូតូ ដែលជាវត្ថុតាង ត្រូវបានសមត្ថកិច្ច អូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរងចាំឲ្យភាគីទាំងសងខាង ចូលមកដោះស្រាតាមនិតិវីធី តាមច្បាប់ ។

ដោយ  ប៊ុន  រដ្ឋា