កងកម្លាំងអន្តរាគមន៍ត្រៀមការពារសន្តិសុខសុវត្តិភាពជូនគ្រប់គណបក្សនយោបាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

0

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ អញ្ជើញពិនិត្យ​កងកម្លាំង​អន្តរាគម​ន៍​​វរសេនាតូច​លេខ១ ដើម្បីត្រៀម​ការពារសន្តិសុខ​សុវត្តិភាពជូនគ្រប់គណបក្សនយោបាយក្នុងយុទ្ធនាការ​ឃោសនាបោះឆ្នោត និងត្រៀមចាត់វិធានការចំពោះបណ្ហាមិនប្រកតី ជនអគតិណា បង្ករចលាចលអន្តិសុខ ដល់យុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនិតិកាលទី៦ ។

កងកម្លាំងគ្រប់បណ្តាអង្គភាព វរសេនាតូចទាំង២ និងផ្នែកសឹករង ស្រុកក្រុងទាំង៨ ចំណុះឲ្យតំបន់ប្រតិបត្តិ​ការ សឹករងកំពង់ធំ គឺសុទ្ធតែបានប្តេជាចិត្តទាំងស្រុង ក្នុងនាមជាកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ ជាមួយអង្គភាព ជាមួយថ្នាក់ដឹកនាំ គោរពនូវសីលធម៌ វិន័យរបស់កងកម្លាំង ដើម្បីការពារបុព្វហេតុជាតិមាតុ ភូមិ និងរក្សាសន្តិភាពឲ្យបាន ដោយមិនបណ្តោយឲ្យជនណា បំផ្លិចបំផ្លាញសន្តិភាពនេះបានឡើយ ដោយ​ពិធីនេះត្រូវបានធ្វើនៅរសៀល​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៨ នៅភូមិ​ថ្នល់​បែក​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ  ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ ថា យើងបានត្រៀមខ្លួនជាស្រេចរួចហើយ ក្នុងកិច្ចសហការ ការពារអធិបតេយ្យភាព និងគាំទ្រឲ្យមានសន្តិភាព ជារៀងរហូត និងរក្សាសន្តិភាព សន្តិសុខ និងផ្តល់សុវត្តិភាពជូនដល់ប្រជាជាតិខ្មែរ ឲ្យប្រជាជាតិខ្មែរទាំងមូល រស់នៅដោយសុខក្សេមក្សាន្ត ហើយយោធិនទាំងអស់ រួមទាំងប្រជាជនទាំងអស់ ស្អប់ខ្ពើមណាស់សង្រ្គាម  និងត្រូវឆ្លើយថាទេចំពោះសង្រ្គាមនៅកម្ពុជា យើងទាំងអស់គ្នាប្តេជាការពារ មិនអោយរបបប្រល័យពូជ​សា​ស​ន៍ ដែលជាស្រមោលអតីតកាលត្រឡប់មកវិញជាដាច់ខាត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសង្កត់ធ្ងន់ថា ក្នុងនាមជាកងកម្លាំងកងយោធពលខេមរភូមិន្ទ ត្រូវគោរពនិងអនុវត្តក្រមសីលធម៌ និងបទវិន័យ សេចក្តីថ្លៃថ្លូរ កងកម្លាំងទាំងអស់ ត្រូវបំពេញកាតព្វកិច្ចជាមួយពលរដ្ឋ និងនាំក្រុមគ្រួសារឲ្យទៅបោះឆ្មោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។

ដោយ  ប៊ុន  រដ្ឋា

 

​ ​