ផ្ទះក្តារប្រក់ក្បឿងពីរខ្នងបីល្វែងត្រូវភ្លើងឆេះខ្ទេចគ្មានសល់

0

សៀមរាប=នៅយប់ថ្ងៃទី០៦ខែកក្តដាឆ្នាំ២០១៨វេលាម៉ោង០៣ទៀបភ្លឺឈានដល់ថ្ងៃ០៧ខែកក្តដា។មានករណីភ្លើងឆេះផ្ទះជញ្ជាំងក្តារប្រក់ក្បឿងពីរខ្នងបីល្វែងខ្ទេចខ្ទីគ្មានសេសសល់ ករណីកើតឡើងនៅក្នុងភូមិកំពង់ស្នោរលិច ឃុំជីក្រែង ស្រុកជីក្រែង។តាមសំដីអ្នកជិតខាងនិយាយថា ម្ចាស់ផ្ទះឈ្មោះសរ៉នភេទប្រុស អាយុ៥២ឆ្នាំប្រពន្ធស្លាប់ចោលជាច្រើនឆ្នាំបានប្រពន្ធក្រោយឈ្មោះម៉ៅនៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង។បច្ចុប្បន្នអ្នកទាំងពីរទៅរកសីុនៅធ្វើជាកម្មករនៅក្រុងប៉ោយប៉ែត។រីឯកូនបងៗរបស់លោកសរ៉នបានប្តីបានប្រពន្ធអស់និងរស់នៅទីទៃឆ្ងយៗពីគ្នា។នៅសល់តែកូនស្រីពៅនៅរៀនស្នាក់នៅជាមួយម្តាយធំទើបគ្មានអ្នកណាដឹថាភ្លើងឆេះផ្ទះ។ករណីភ្លើងឆេះផ្ទះខាងលើនេះមានការសន្ថានពីអ្នកជិតខាងផ្សេងៗគ្មាអ្នកខ្លះថាបណ្តាលមកពីផ្ទុះសេខ្សែរភ្លើង អ្នកខ្លះថាបណ្តាលមកពីដុតភ្លើងគោក្រោមផ្ទះអ្នកខ្លះទៀតថាបណ្តាលមកពីមានគេលួចដុត៕ ជីក្រែង ដោយអ៊ុកផ្លុង