បើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៦ សរុប៣ឃុំស្រុកស្ទោង

0

ខេត្តកំពង់ធំ   គណបក្សនយោបាយចំនួន ៣ឃុំ ក្នុងនោះមានឃុំព្រះដំរី ឃុំរុងរឿង និងឃុំ បន្ទាយ ស្ទោង បានមកជូបជុំគ្នា នៅក្នុងបរិវេណវត្តបុទមដើម្បីដង្ហែរក្បួនឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៦នេះ ដែលនៅជាថ្ងៃដំបូង បានបើកយុទ្ធនាការ ដង្ហែរក្បួន ក្នុងនោះ មានគណបក្សនយោបាយមួយចំនួន ពុំមានសកម្មភាពនោះឡើយ តែសកម្មភាពដង្ហែរក្បួនរបស់គណបក្សប្រជាជនកម្ពុជា មានសមាជិកចូលរួមយ៉ាងច្រើនកុះករ។

សមាជិក សមាជិកា សកម្មជន យុវជន របស់គណបក្សប្រជាជនកម្ពុជា ប្រមាណជាង១៣៥០នាក់ បានមកជួបជុំគ្នានៅទីធ្លាបរិវេណវត្តបុទម ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៨ និងជាព្រឹត្តិការណ៍បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ស្វែងរកសម្លេងគាំទ្របេក្ខជន ដែលត្រូវជ្រើសតាំងធ្វើជាតំណាងរាស្ត្រ អាណត្តិទី៦   ។

ក្នុងសកម្មភាពបើកយុទ្ធបាការឃោសនាបោះឆ្នោតនេះ ត្រូវបានចាក់ឡាយផ្សាយផ្ទាល់ ប្រសាសន៍របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នូវមិទិ្ទញអបអរសាទរខួបលើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០១៨ )ពីទូរទស្សន៍ អប្សរាទីក្រុងភ្នំពេញ ដែលបានដាក់បញ្ជាំស្លាយ ជូនដល់សមាជិកសមាជិការមើលចំនួន៣ នៅក្នុងសាលាឆាន់ នៃវត្តបទុម ក៏ត្រូវបានប្រារព្ធជាមួយគ្នាក្នុងឱកាសនោះ  ដើម្បីបង្ហាញឲ្យឃើញថា  គណបក្សប្រជាជនកម្ពុជា គឺជា គណបក្សចាស់ទុំខាងនយោបាយ  គណបក្សប្រជាជនកម្ពុជាបានចាប់បដិសន្ធិឡើងក្នុងបុព្វហេតុប្រជាជន  គ្រប់កាលៈទេសៈរួមសុខរួមទុក្ខជាមួយប្រជាជន ស៊ូលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ  ។

ឯកឧត្តមសោម ស៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ  អនុ​ប្រធានចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំ បន្ទាយស្ទោង បានដឹកនាំសមាជិក សមាជិ​កា គណបក្សប្រជាជន ចំនួន៣ ឃុំចូលរួម ១៣៥០នាក់ ក្នុងនោះមានម៉ូតូ៥២៥គ្រឿង និងរថយន្ត ៥៥គ្រឿង ចូលរួមហែគណបក្សទៅតាមឃុំនីមួយៗ បន្ទាប់ពីការសំណេះសំណាលក្រោមអធិបតីភាព ឯកឧត្តម សោម ស៊ុន ក្រោមសំលេងទះដៃគាំទ្រអប់អរសាទរ នូវកម្លាំងមហាជននេះផងដែរ។