បើកយុទ្ឋនាការឃោសនារកសំលេងឆ្នោតរបស់គណៈបក្សនយោបាយ ខេត្តព្រះស៊ីហនុ 

0

ព្រះស៊ីហនុ៖ យុទ្ឋនាការឃោសនារកសំលេងឆ្នោត បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០១៨នេះ។ថ្ងៃដំបូងនេះមានតែគណបក្សប្រជាកម្ពុជាប៉ុណ្ណោះដែលបានដង្ហែក្បូនឃោសនាយ៉ាងធំសំបើមដោយមានសមាជិកសមាជិការបក្សចូលរូមហែយ៉ាងគគ្រឹកគគ្រេង។
ខេត្តព្រះសីហនុមានគណបក្សនយោបាយដែលបានចុះបញ្ជីជាផ្លូវការមានចំនួន១៤គណបក្ស។ ហើយនៅក្នុងថ្ងៃចាប់ផ្តើមដំបូងនៃការដង្ហែរក្បូនឃោសនារកសម្លេងឆ្នោតនេះដែរ គឺយើងសង្កេតឃើញថាមិនគណបក្សផ្សេងៗក្រៅពីគណបក្សប្រជាជន ធ្វើសកម្មភាពនោះឡើយ។ចំណែកគណបក្សផ្សេងទៀតគ្រាន់តែមានការជូបជុំគ្នានៅតាមទីស្នាក់ការគណៈបក្សខ្លួននិងចែកខិតបណ្ណ័ផ្សព្វផ្សាយគោលនយោបាយបក្សរបស់ខ្លូនប៉ុណ្ណោះ។
ដោយលែក គណៈបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពដង្ហែរក្បូនឃោសនារកសម្លេងឆ្នោតព្រមគ្នាៗ នៅទូរទាំង៤ក្រុង ស្រុក និងសង្កាត់់ដោយមានសមាជឹក សមាជិការគណបក្សប្រជាជនប្រមាន៧៨០៧នាក់ចូលរួមហែយ៉ាងផុលផុស។
នេះយោងតាមការអោយដឹងបឋមរបស់គណប្រជាជនខេត្តព្រះសីហនុ។

ចំពោះសភាពការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅទូរទាំងខេត្ត នៃការថ្ងៃចាប់ផ្តើមបើកយុទ្ឋនាការនេះគឺល្អមិនមាបញ្ហាអ្វីឡើយពីព្រោះសមត្ថកិច្ចកំពង់ជួយ ការពារនៅគ្រប់គោលដៅ ទាំងអស់ដើម្បីអោយដំណើរការនៃការហែក្បូនឃោសនានេះប្រព្រឹត្តទៅដោយរលូន។ ក៏ប៉ុន្តែនៅទីតាំងខ្លះមានការកកស្ទះចរាចរណ៏បន្តិចបន្តួចដោយសារនៅខេត្តព្រះសីហនុ មានរថយន្តធំៗ ច្រើនដឹកទំនិញចេញចូលតាមកំពុងផែក្រុងព្រះសីហនុ។បើយោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា នៅខេត្តព្រសីហនុ មានគណៈបក្សនយោបាយដែលបានចុះបញ្ជីមានចំនួន១៤គណបក្ស។ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្ស ហ៊ុនស៊ិនប៉ិច គណបក្ស ខ្មែរររួមរូមជាតិ គណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ គណបក្ស គណបក្សពន្លឺថ្មី គណបក្ស ខ្មែរក្រោក គណបក្សសញ្ជាតិកម្ពុជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សយុវជនកម្ពុជា គណបក្សឆ្ទៈខ្មែរ គណបក្សខ្មែរតែមួយ គណបក្ស។នេះយោងតាមការបញ្ជាក់របស់មន្រ្តីគជបខេត្តព្រះសីហនុ៕(សាវ៉ុន)