យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែក៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ដែលបង្ករឡើងដោយខ្លួនឯង!

0
SHARE

ខេត្តព្រះវិហារ: កាលពីវេលាម៉ោង៣.០០នាទី ថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ ដែលបង្ករឡើងដោយខ្លួនឯង បណ្តាលអោយស្លាប់មនុស្សម្នាក់ និង៨នាក់ផ្សេងទៀត បានរងរបួសធ្ងន់ តាមបណ្តោយផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៨៧.១៨៨ ឋិតក្នុងភូមិគោងយោង ឃំុយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមការបញ្ជាក់អោយដឹងពី សមត្ថកិច្ចនគរបាលចរាចរណ៍ ដែលនៅនិងកន្លែងកើតហេតុបាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលេីនេះ គឺបណ្តាលមកពីរថយន្តបែកកង់ក្រោយ ផ្នែកខាងស្តាំ ហេីយស្ថិតនៅក្នុងល្បឿនលឿន ទើបធ្វើអោយរថយន្តក្រឡាប់ជាច្រើនត្រឡប់ បណ្តាលអោយមនុស្សម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែង ចំណែក៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាលតែត្រូវបានរថយន្តសង្គ្រោះ របស់អគ្គស្នងការនគរបាលជាតិខេត្តព្រះវិហារ ព្រមជាមួយនឹងរថយន្តសង្គ្រោះ របស់មន្ទីពេទ្យកងពលធំអន្តរាគមន៍លេខ ដឹកភ្លាមៗ យកទៅជួយសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។

សមត្ថកិច្ចនគរបាលចរាចរណ៍ លោកបានអោយដឹងទៀតថា ជនរងគ្រោះទី១ឈ្មោះ ប្រាក់ កញ្ញា ភេទស្រី អាយុ២១ឆ្នាំ(ស្លាប់) ទី២ប្រាក់ ណារី ភេទស្រី អាយុ២៥ឆ្នាំ រងរបួសស្រាល ទី៣ប្រាក់ រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសធ្ងន់ ទី៤ប្រាក់ រចនា ភេទស្រី អាយុ១០ឆ្នាំ ទី៥ប្រាក់ សារឿន ភេទប្រុស អាយុ៥៥ឆ្នាំ រងរបួសធ្ងន់ ទី៦ឡោ សារ៉េត ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសធ្ងន់ ទី៧ហេង ពេជ្ររ៉ា ភេទស្រី អាយុ២៥ឆ្នាំ រងរបួសស្រាល ទី៨ឈូយ ចន្ធី ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសស្រាល និងទី៩ឈូយ សេងលី ភេទប្រុស អាយុ៥ឆ្នាំ អ្នកទាំងអស់គ្នារស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ។

លោកថារថយន្តដែលរងគ្រោះខាងលេីម៉ាកលុចសុីស RX៣៣០ ពណ៏កណ្ដុរប្រមេះ ពាក់ស្លាកលេខ២S.ភ្នំពេញ.៣១.៩៨ បេីកបរក្នុងទឹសដៅ ពីជើងទៅត្បូង។

ចំណែកសពជនរងគ្រោះត្រូវបានសាច់ញ្ញាតិដឹក នាំយកទៅធ្វេីបុណ្យតាមប្រពៃណីរ៕ សួនលីណា

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.