ព្រះវិហារ: សារធាតុញៀនប្រភេទ(ម៉ាទឹកកក) ១៥កញ្ចប់តូច និងជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាយ កងរាជអាវុធហត្ថ ចុះឃាត់ខ្លួន និងដកហូត កាលពីវេលាម៉ោង១៣.៣០នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្សារជាំក្សាន្ត ឋិតក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រតិបត្តិការចុះបង្ក្រាប ករណីខាងលើនេះ បានប្រើប្រាស់រថយន្ត២គ្រឿង កម្លាំងសរុបចំនួន៦នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត។
លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថា ជនសង្ស័យ ដែលកម្លាំងឃាត់ខ្លួនមានឈ្មោះ ម៉េត វណ្ណនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។
និងចាប់យកវត្ថុតាងមួយចំនួនរួមមាន÷ ម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក) ចំនួន១៥កញ្ចប់តូច ស្មើនិង៧,៦៥ក្រាម ទូរស័ព្ទដៃ០១គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង ប្រាក់ខ្មែរចំនួន៨៦០០០រៀល ប្រាក់បាត៤០បាត រួមនិងសម្ភារៈសម្រាប់ វេចខ្ចប់មួយចំនួនទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងកសាងសុំណុំរឿង បញ្ជូនបន្តទៅកាន់កងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការតាមនិត្តិវិធីច្បាប់៕សួនលីណា