យុវជនម្នាក់ រពិសដៃមិនបានសម្រេចត្រូវប៉ូលិសចាប់ដាក់ខ្នោះ

0
SHARE

រតនគិរី÷ យុវជនម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាលសហការជាមួយកម្លាំងអធិការស្រុកកូនមុំចាប់ឃាត់ខ្លួន ករណីចោរកម្ម(លួចម៉ូតូ)មិនបានសម្រេច កាលពីវេលាម៉ោង១នឹង៣០នាទីរសៀលថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអូរសាប ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។នគរបាលស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យឈ្មោះ ណាត វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។ក្នុងនោះដែរសមត្ថកិច្ចបានដកហូត ម៉ូតូសង់កូរ៉េ១គ្រឿង ពណ៌ស្លាទុំ ជាកម្មសិទ្ធិរបស់ជនរងគ្រោះ។

បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅអយ្យការសាលាដំបូងខេត្តចាត់វិធានការតាមនិតិវិធីច្បាប់៕ ដោយ យក្ខឡោម

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.