បុរសម្នាក់មានទំនាស់ក្នុងគ្រួសារតូចចិត្តផឹកស្រាស្រវឹងដេកលើថ្នល់រថ្តភ្លើងត្រូវរថ្តភ្លើងកិនដាច់ជើងទាំងពីរស្លាប់តែម្តង

0

តាកែវ៖ នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា ២០១៨ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង ដោយរថ្តភ្លើង បានបើកកិន មនុស្សដែលកំពុងដេកនៅលើថ្នល់រថ្តភ្លើង ដាច់ជើងទាំងសងខាងស្លាប់នៅលើថ្លុកឈាមះ ហេតុការនេះបានកើតឡើង នៅចំណុចភូមិក្រាំងរលូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៨-៥៩ ។ បើតាមការអោយដឹងពីសមត្តកិច្ចនគរបាលស្រុកសំរោង បានអោយដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ កែវ សុឃីម ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានដេកស្លាប់នៅលើផ្លូវរថ្តភ្លើង ។ ចំណែករថ្តភ្លើងវិញមិនស្គាល់ម៉ាក និងមិនស្គាល់អ្នកបើកបរឡើយ ក្រោយពេលកើតហេតុ រថ្តភ្លើងដែលបើកកិនមនុស្សនោះ បានបន្តធ្វើដំណើរទៅទិសខាងជើងបន្តទៀត ។ នគរបាលរូបនេះបានបន្តថា បើតាមការអោយដឹងពីក្រុមគ្រួសាររបស់ជនរងគ្រោះ បាននិយាយថា ជនរងគ្រោះ មុនពេលកើតហេតុ បានមានទំនាស់ក្នុងគ្រួសារ លោះយប់ឡើងមិនដឹងទៅណានោះទេ ស្រាប់តែព្រឹកឡើងលឺគេថា មានសាច់ញាតិស្លាប់នៅលើថ្នល់រថភ្លើង ទៅហើយ ហើយពេលនោះក្រុមគ្រួសារនៃសព ក៏បានយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីទៅ៕ តាកែវ