កំពង់ធំៈ ស្រ្តីម្នាក់បានដេកស្លាប់យ៉ាងអាណោចអាធ័ម ដោយពុំដឹងមូលហេតុ បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដោយសារតែដេកសុខៗ លុះព្រឹកឡើងក៏អស់សង្ខា បញ្ជប់ជីវិតទៅដោយពុំដឹងខ្លួន ត្រូវបានកូនប្រទះឃើញស្លាប់នៅលើផ្ទះ ខណៈពេលដែលព្រឹកឡើងមិនឃើញ ក្រោយហើយកូនទៅដាស់ ទើបដឹងថាម្តាយដាច់ខ្យល់ស្លាប់បាត់ហើយ។
វរសេនីយ៍ឯក ចាក ច័ន្ទរ៉េត បានឲ្យដឹងថា ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើល ម៉ោងដឹង៨.៣០នាទីត្រូវនិងថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៨នៅភូមិផ្ដៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ជនរងគ្រោះ ដែលដេកស្លាប់ឈ្មោះ តាល់ រី ភេទ ស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករធ្វើស្រែចំការ ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍នរដ្ឋបាលឃុំផាន់ញើម អាជ្ញាធរភូមិបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យកន្លែងកើតបានចុះមកធ្វើកោសល្យវិច្ឆ័យសាកសព ក៏មិនប្រទះស្នាកស្នាម អ្វីគួរឲ្យគត់សម្គាល់ឡើយ ទើបសណ្ឋានជំហានដំបូង ថាស្រ្តីរងគ្រោះពិត ជាស្លាប់ដោយសារជម្ងឺឡើងឈាម (គាំងបេះដូង)ដោយខ្លួនឯងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្ម ទណ្ឌណាមួយឡើយ។
ឈ្មោះ ហ៊ាន សារិន ត្រូវជាកូនបង្កើត អាយុ៣០ឆ្នាំភេទប្រុសបានបំភ្លឺថា ម្ដាយរបស់គាត់មានជម្ងឺឡើងឈាម នៅល្ងាចថ្ងៃកើតហេតុ ក្រោយពេលបាយរួចម្ដាយគាត់បានចូលដេក លុះដល់ម៉ោងប្រហែល ៣ទើបភ្លឺ មេឃធ្លាក់ភ្លៀងកូនខ្ញុំបាទបានយំ ពេលនោះម្ដាយខ្ញុំបាទបានស្រែកហៅខ្ញុំឲ្យមើលកូនម្ដេចបានវាយំ ហើយលឺសម្លេងគាត់ក្អក ៣.៤ដង ក៏ដេកបន្តទៀតភ្លឺឡើង ខ្ញុំមិនបានហៅគាត់ទេ ព្រោះឃើញគាត់សម្រាក លុះដល់ម៉ោង ៨.៣០នាទីព្រឹកមិនឃើញគាត់ចុះមកដីខ្ញុំបាទក៏ឡើងលើផ្ទះដើម្បីដាស់គាត់ ស្រាប់តែគាត់បានស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ ក្រោយពីបានពិនិត្យសាកសពរួច ក៏បានប្រគល់ជូនសាច់ញាតិបងប្អូន ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយ ប៊ុន រដ្ឋា