ឯកឧត្តម​ អ៊ុំ​ រាត្រី​ នាំគ្រឿងចក្របន្តស្ថាបនា​ ផ្លូវលេខ១កន្លះ​ នៅក្នុងសង្កាត់កំពង់ស្វាយ

0

បន្ទាយមាជ័យ​ ៖​ នាព្រឹកថ្ងៃ​អង្គារ៍​ ១៣រោច​ ខែបឋមសាឍឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​ ១០​ ខែកក្កដា​ ឆ្នាំ២០១៨​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលរងខេត្តបន្ទាយមានជ័យ​ រួមនឹងលោក​ ហ៊ឹល​ ​រ៉ាយ៉ា​ អភិបាលក្រុងសិរីសោភ័ណ​បានបន្តដឹកនាំ​ គឿងចក្រចុះស្ថាបនាផ្លូវ​ លេខ១កន្លះជាបន្តទៀត​ ដែលមានប្រវែង​ ៨០០ម៉ែត្រ​ ក្រាលថ្មមិច​ ស្ថិតនៅសង្កាត់កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ ។

ក្នុងគម្រោងស្តារ​ ស្ថាបនាផ្លូវ​ ធ្វើឲ្យប្រសើរឡើងនេះ​ បានអនុវត្តនៅក្នុងសង្កាត់ទាំង​ ៧​ នៅក្រុងសិរីសោភ័ណ​ មានចំនួន​១៦៨ខ្សែរ​ ដែលត្រូវបានស្ថាបនា​ មានប្រវែងសរុបជាង​៨០គីឡូម៉ែត្រ​ ។ ក្នុងនោះសង្កាត់ទាំង៧រួមមាន៖​ សង្កាត់​ កំពង់ស្វាយ​ មានប្រវែង​ ២៧៣៤៥​ម៉ែត្រ​ /​ សង្កាត់អូរអំបិល​ ១១១៣៩​ ម៉ែត្រ​ /​សង្កាត់ទឹកថ្លា​ ២៤៣០​ ម៉ែត្រ​ /​ សង្កាត់ភ្នៀត​ ១៧៧២៣​ ម៉ែត្រ​ /​ សង្កាត់ព្រះពន្លា​ ១៧៤៣៦​ ម៉ែត្រ​ /​សង្កាត់កោះពង់សត្វ​ ៥៣៨៣​ ម៉ែត្រ​ /​ សង្កាត់ម្កាក់​ ២៦៤០​ ម៉ែត្រ។

មានប្រសាសន៍សំនេះសំណាលជាមួយប្រជាពលរដ្ឋ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលរងខេត្តបន្ទាយមានជ័យ​ បានសំណូមពរឲ្យប្រជាពលរដ្ឋ​ ដែលរស់នៅក្បែរផ្លូវ​ ត្រូវចូលរួមសហការទាំងអស់​គ្នា​ ជួយសម្រួលរាល់ផលប៉ះពាល់​ ដើម្បីគ្រឿងចក្របានដំណើការបានលឿន។ ឯកឧត្តម​បន្តថា​ បន្ទាប់ពីទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ សមាជិកគណ:អចិន្រ្តៃគណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ​ ក្រុមការងារបានចុះអនុវត្តន៍ការងារ​ស្ថាបនាផ្លូវទាំង៧សង្កាត់នេះ​ សម្រេចបានជាង៥០%​ លើគម្រោងផែនការសរុប​ ហើយក្រុមការងារ​ នឹងបន្តទៅសង្កាត់ផ្សេងៗទៀតដែលមិនទាន់បានអនុវត្តន៍​ ដើម្បីពន្លឿនឲ្យបានរួចរាល់មុនថ្ងៃបោះឆ្នោតខាងមុខ​ ៕ដោយ៖ឃិន គន្ធា