បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយអាថ៌កំបាំងដោយមិនដឹងមូលហេតុ

0

កំពង់ធំ៖ មានករណីបុរសម្នាក់ចងក ធ្វើអត្តឃាតសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ បង្ករឲ្យមានការភ្ញាក់ ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច មកចោមរោមមើលសាកសព កាលពីវេលាព្រឹកម៉ោង៦ និង០០នាទីត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះ ដែលបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន មានឈ្មោះ ឃឹម ហេង  ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក  ខេត្តកំពង់ធំ ឪពុកឈ្មោះ ឃឹម ខន កំព្រាម្តាយ ប្រក​ប​​មុខរបរធ្វើស្រែចំការ នៅថ្ងៃកើតហេតុ ..។

យោងតាមសាក្សីដែលជាប្អូន បង្កើតរបស់ជនរងគ្រោះ ឈ្មោះ ឃឺម ស្រីពៅ បានរៀបរាប់ប្រាប់ថា មុនពេល កើតហេតុ បងប្រុសឈ្មោះ ឃឹម ហេង បានអង្គុយផឹកស្រានៅជាមួយមិត្តភត្កិរបស់ខ្លួនដល់ម៉ោងប្រហែល២១និង ០០នាទី ក្រោយមកក៏បានសុំមិត្តភក្តិទៅផ្ទះវិញ ដោយពុំមានការឈ្លោះប្រកែកគ្នាឡើយ លុះដល់ព្រឹកថ្ងៃទី១២ ប្អូនស្រីបានឡើងទៅលើផ្ទះ ក៏ស្រាប់តែប្រទះឃើញ បងប្រុសរបស់ខ្លួន ចងក និងក្រម៉ា ព្យូរនៅនិងជញ្ជាំង ទើបនស្រែកប្រាប់ឳពុកជនរងគ្រោះនិងរាយការណ៍ជូនសមត្ថកិច្ច ។

សមត្ថកិច្ចនៃអធិការដ្ឋានស្រុកសន្ទុក បានដឹកនាំកម្លាំងជំនាញ ចុះទៅពិនិត្យសាកសព នៅទីតាំងកើតហេតុ  ដោយមានការចូលរួម ពីសំណាក់ ប៉ុស្តិ៍រដ្ឋបាលឃុំព្នៅ មេភូមិ មេឃុំ ចូលរួមពិនិត្យសាកសព ដោយជំហ៊ាន ដំបូងសមត្ថកិច្ច បានសណ្ឋានថា ជនរងគ្រោះបានធ្វើអត្តឃាត ចងកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដ មែន ដោយសារតែការផឹកសុរាច្រើជាប្រចាំ បណ្តាលឲ្យខូចសសៃប្រសាតខួរក្បាល ទើបចង់កសម្លាប់ខ្លួន ។

ក្រោយពីពិនិត្យរួចសាកសពជនរងគ្រោះ សមត្ថកិច្ចនៃអធិការស្រុកសន្ទុក បានធ្វើកំណត់ហេតុ ប្រគល់សាកសព​ ជូនគ្រួសារសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ  ប៊ុន  រដ្ឋា