ឯកឧត្តម សោម ស៊ុនផ្សព្វផ្សាយគោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ណែនាំ​ ​របៀប​គូសសន្លឹកឆ្នោត

0

ខេត្តកំពង់ធំ៖ សមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពុជា នៅភូមិស្រោមដែកចំនួន១៧២ នាក់បានចូលរួមការណែ​នាំ របៀប​គូសសន្លឹកឆ្នោត និងផ្សព្វផ្សាយគោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលបានដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិធីនេះបានធ្វើឡើង នៅ​ភូមិ​ស្រោម​ដែក​ ឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​  ខេត្ត​កំពង់ធំ​ ព្រឹកថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ​២០១៨​។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ,អនុប្រធានទី១ ក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង​ បានថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅចំពោះសមាជិក​សមាជិកាបក្ស ឃុំបន្ទាយស្ទោង ដែលតែងតែគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត​មក ហើយពិតជាល្អ ប្រសើរណាស់ដែល បងប្អូនចូលរួមគាំទ្រ សម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីដើម្បីដឹកនាំប្រទេសកម្ពុជាយើងមានសន្តិភាព​ នឹង​ការ​អភិវឌ្ឍន៍​បន្តទៀត  ។

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា សំលេងឆ្នោតរបស់សជិកសមាជិការគណបក្សប្រជាជនមួយនាក់ គឺសំលេង​ឆ្នោតមួយសន្លឹក  សំលេងមួយសន្លឹកនេះគឺមានសារៈសំខាន់ណាស់ ក្នុងការចូលរួមកំណត់វាសនាប្រទេសជាតិ ដែល​គូសឲ្យចំលេខរៀងទី២០ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពដឹកនាំ នាវាសន្តិភាពឆ្ពោះទៅរកភាពរីកចំរើន និងជាការថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស ។ក្នុងនោះក៏បានសំណូម​ពរឲ្យសមាជិក​សមាជិកាគណបក្ស​ប្រជាជន​កម្ពុជា យកចិត្តទុកដាក់ ពីរបៀប​គូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ ចៀស​វាងដោយការធ្វេសប្រហែស ធ្វើឲ្យសន្លឹកឆ្នោតមិនបានការ ។

ក្នុងនោះក៏មានផ្សព្វផ្សព្វផ្សាយអំពីគោលនយោបាយរបស់​គណបក្ស​ប្រជាជន​កម្ពុជា​  នូវខ្លឹមសារសំខាន់ៗដើម្បីជា​ចំណេះដឹង ជូន​សមាជិក​ សមាជិកា បក្សនៅភូមិស្រោមដែកចំនួន ១៧២នាក់​ និងបានបន្តឆ្ពោះទៅតាមខ្នងផ្ទះសមាជិក សមាជិការ​ មួយ​ចំនួន​ទៀត​  ដើម្បី​អញ្ជើញ​គាត់​ នឹង​ក្រុម​គ្រួសារ​គាត់​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជនកម្ពុជា​ ដើម្បី​គាំទ្រ​ឲ្យ​សម្តេច​តេជោ​ ហ៊ុន សែន​ ដែល​មាន​លេខ​រៀង​ទី​២០​ នៅលើ​សន្លឹក​ឆ្នោត​ នៅ​ថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ ។

ដោយ  ប៊ុន  រដ្ឋា