ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះសួរសុខទុក្ខកម្លាំងអន្តរាគមន៍វេរសេនាតូចលេខ១ ត្រៀមការពារសន្តិសុខ

0

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងមេបញ្ជាការង បានអញ្ជើញចុះសួរសុខទុក្ខ កម្លាំងអន្តរាគមន៍វេរសេនាតូចលេខ១ ដែល​បាន​ត្រៀមប្រចាំការ​ការ​ពារ​សន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ និងគណបក្សនយោបាយ ក្នុងអំឡុងបើក​យុទ្ធនាការឃោសនាបោះ ឆ្នោត រហូតក្រោយពេលបោះឆ្នោត ។

ពិធីសំណេះសំណាលនេះ ត្រូវបានធ្វើឡើងនៅ រសៀល​ថ្ងៃសុក្រ​ទី១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ដែលបាន​បង្ហា​ញឲ្យឃើញពីការយកចិត្តទុកដាក់ នឹងទឹកចិត្តដ៏ល្អប្រពៃពីសំណាក់ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ មកលើមន្រ្តីថ្នាក់ក្រោម ដែលកំពុងតែឈរជើង ការពារសន្តិសុខ សុវត្តិភាពជូនជាតិមាតុភូមិ  នៅ​ភូមិ​ថ្នល់​បែក​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​  ។

ក្នុងឳកាសនៃការចុះសួរសុខទុក្ខដល់កងកម្លាំងអន្តរាគមន៍ពិសេស ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ឆ្លៀតឳកាស ​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី​ៗ​ជូន​ដល់​ថ្នាក់​ដឹកនាំ​តាម​លំដាប់​ថ្នាក់​របស់​អង្គភាព​វរសេនាតូចេលខ​១​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ និងបានផ្តាំផ្ញើរឲ្យកងកម្លាំងទាំងអស់ រក្សានូវវិន័យនិង សេចក្តីថ្លៃថ្នូរ របស់កងកម្លាំង ដោយមិនប្រព្រឹត្តផ្ទុយពីបទបញ្ជារបស់អង្គភាព រក្សាគោលជំហរស្នេហាជាតិ ស្មោះត្រង់និងរាជរដ្ឋាភិបាលស្របច្បាប់ដែល​ដឹកនាំ​ដោយ​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ​បញ្ជាការ​ដ្ឋាន​វរសេនាតូច​លេខ​១​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដែល​ជា​កម្លាំង​ត្រៀមបម្រុងអន្តរាគមន៍​ ដោះស្រាយ​យថាហេតុ​ផ្សេង​ៗ​ដែល​អាច​កើត​ឡើង​នៅទូទាំង​ខេត្តកំពង់​ធំ​ ដើម្បី​រក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិភាព​ និង​សេចក្ដី​សុខ​សាន្ត​ជូនប្រជាជន​យើងនិងខុស​ត្រូវខ្ពស់​ចំពោះ​ភារកិច្ច​របស់​ខ្លួនប្រឆាំង​ដាច់​ខាត​រាល់​ការ​ញុះញង់​បំបែក​បំបាក់​កងកម្លាំង​ប្រដាប់​អាវុធ​  ពី​សំណាក់​ជន​ក្បត់ជាតិ។

ក្នុង​ពិធី​នេះ​ផង​ដែរ​ ឯកឧត្តម រួមនឹងថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភជូនដល់កងកម្លំាងនូវ អង្ករ​ចំនួន​២៥០​ គីឡូ​ក្រាម , មីយើង​ចំនួន ១០ កេស​ , ត្រីខ​កំប៉ុង​ចំនួន​ ០៤ កេស , សាច់​កំប៉ុង​ ចំនួន​ ០២ កេស និង​ថវិកា​មួយ​ចំនួន​ជូនដល់កម្លាំងអន្តរាគមន៍វេរសេនាតូចលេខ១ ។

ដោយ  ប៊ុន  រដ្ឋា