មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បំពាក់ឯកសណ្ឋានប្រជាការពារចំនួន ១១សម្រាប់ និងវិទ្យុ១១ គ្រឿង

0

ខេត្តកំពង់ធំ៖ ឯកសណ្ឋានចំនួន១១ សម្រាប់ និងវិទ្យុទាក់ទងដៃ ចំនួន ១១គ្រឿង ត្រូវាបាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បំពាក់ជូនដល់ប្រជាការពារភូមិ ដើម្បីការងារសហការ ជាមួយសមត្ថកិច្ច ការពារសន្តិសុខ សុវត្តិភា​ព​ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារ ចំនួន១១ សម្រាប់ និងវិទ្យុទាក់ទងដៃ ចំនួន ១១គ្រឿង ត្រូវបានធ្វើ​ឡើង​ នៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ដោយមាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ជាអធិបតីភាព អមដំណើរដោយលោកអធិការរង នគរបាលស្រុកស្ទោង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបន្ទាយស្ទោង អាជ្ញាធរ ភូមិ-ឃុំ នៅរភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសសើរចំពោះប្រជាការពារទាំងអស់ ដែលបានខិតខំ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពទាំង៩ ចំណុច របស់រាជរដ្ឋាភិបាល បម្រើប្រជាជននៅមូលដ្ឋានរបស់ខ្លួន ដោយមិនខ្លាចនឿយហត់ បើទោះបីប្រជាការពារទាំងអស់ គ្មានប្រាក់បៀវត្សក៏ដោយក៏បានលះបង់ទាំងកម្លាំងចិត្ត កម្លាំងកាយបំរើផលប្រយោជន៍ បំរើសេចក្តីសុខរបស់ប្រជាពលរដ្ឋ ។

ក្នុងឳកាសនេះដែរ ឯកឧត្តម សោម ស៊ុន បានផ្សព្វផ្សាយអំពីសភាពការណ៍វិវត្តន៍ថ្មីៗរបស់ប្រទេសជាតិ  និងតួនាទី និងសិទ្ធដែលត្រូវបានអ្នកអនុវត្តក្នុងការងាររបស់ប្រជាការពារ ពាក់ព័ន្ឋនិងវិន័យនិងការងារចាំបាច់ក្នុង​នោះក៏បាន​សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងច្បាប់នានាដែលមានជាធរមាននៅព្រះរាជាណាចក្រកម្ពុជា ពិសេសកុំជឿពាក្យញុះញង់របស់ជនអគតិមួយចំនួនដែលជម្រុញឲ្យយើងប្រព្រឹត្តល្មើសច្បាប់និង សូមបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៧កន្លងមកនេះ ។

ដោយ  ប៊ុន  រដ្ឋា