ឯកឧត្តម មាស សុភាបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោះជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

0

(ព្រះវិហារ): ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងជាបេក្ខជនលំដាប់លេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា បានបន្តចុះជួបសំណេះសំណាល និងបង្ហាញមុខបេក្ខជនឈរឈ្មោះ នៅក្នុងការបោះឆ្នោះជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដល់សមាជិក សមាជិកាបក្ស មកពីឃុំចំនួន៣ ក្នុងនោះរួមមានឃុំរមទម ឃុំរដោះ និងឃុំរមណីយ ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៨។

ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា​ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារចុះជួយឃុំទាំង១២ជាច្រើនរូបទៀត។

ថ្លែងទៅកាន់សមាជិកបក្សទាំងអស់នាឱកាសនោះឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងជាបេក្ខជនលំដាប់លេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នាត ដែលគិតត្រឹមថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៨ គណបក្សប្រជាជនថ្នាក់ខេត្ត ស្រុក ឃុំ ព្រមជាមួយនិងក្រុមការងារថ្នាក់កណ្តាល បានឯកភាពអនុវត្តន៍យ៉ាងសកម្ម នូវផែនការបោះឆ្នោតជាលទ្ធផលល្អ ដោយមានសមាជិកបក្សចំនួន(១៤៩៣៣នាក់) នៅបំណាច់ឆ្នាំ២០១៧ ប្រៀបនិងចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបាន៦៤%។

ហើយបើគិតត្រឹមថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៨ មានចំនួន១៨៧៨៧នាក់ស្មេីរនឹង ៨០% បើប្រៀបនិងចំនួនប្រជាជនមានឈ្មោះក្មុងបញ្ជីបោះឆ្នោតជាផ្លូវការឆ្នាំ២០១៧។
ឯកឧត្តមបានលើកឡើងបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសមាន ការអភិវឌ្ឍរីកចម្រើន ផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក្លាយពីប្រទេសក្រីក្រ មានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងជំរុញអោយក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបានលើកឡើងបន្ថែមទៀតថា ដេីម្បីទទួលបានជ័យជំនះ សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ពេញចិត្ត៕សួនលីណា