ខណ្ទរដ្ឋបាលព្រៃឈើប្រារព្វរុក្ខទិវាដាំកូនឈើចម្រុះជាង ៥០០០ដើម បន្ដ​ប្រពៃណី​​ស្ដារ​ព្រៃឈើ​ឡើង​វិញ

0

កំពង់ធំ៖  ព្រៃឈើមានសារៈសំខាន់ណាស់ ចំពោះ​ជីវិតមនុស្សសត្វ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​ វា​ផ្តល់​សារៈ​ប្រ​យោ​ជ​ន៏​យ៉ាងច្រើន​ដូច​ជា ផ្តល់​មក​នូវ​ម្លប់ ផ្លែផ្កា អុស​សំរាប់​ដុត ជា​ឈើ​សំណង់ ជា​ជម្រក​សត្វព្រៃ ជម្រក​មច្ឆា​ជាតិ ជា​របាំង​ខ្យល់ របាំង​ទឹកជំនន់ និង​នាំ​មក​នូវ​ទឹកភ្លៀង​សំរាប់​បង្កបង្កើន​ផល​ចិញ្ចឹមជីវិត​មនុស្សលោក​។

ដើម្បីបន្តការថែរក្សាប្រពៃណីដាំ​ដុះ​ដី​ព្រៃឈើ​ស្តាឡើង​វិញ ខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ រួមជាមួយមន្ទីរ​កសិកម្មខេត្តកំពង់ធំ បានប្រារព្វពិធីបុណ្យ​រុក្ខទិវា​ដាំដើមឈើ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការចូលរួមក្នុងរុក្ខទិវាដាំកូនឈើ នៅ​លើ​ផ្ទៃ​ដី​ សម្បទានសង្គមកិច្ច ២​ហិកតា មានកូនឈើបេង ឈើគ្រញូង ឈើធ្នង់ នៅភូមិសែនអភិវឌ្ឍន៍១  ស្ថិតក្នុង​ភូមិសាស្រ្តឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែកក្តដា ឆ្នាំ ២០១៨។

លោកធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានមានប្រសាសន៍ថា មន្ទីរកសិកម្មរុក្ខប្រម៉ាញ់និងនេ​សាទ ខេត្តកំពង់ធំ និងខណ្ទរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានរៀបចំរុក្ខទិវា​ដំាកូនឈើ ​ធ្វើ​អោយ​តំបន់​ដី​ព្រៃ​រេច​រិល ទទួលការដាំ​ដុះ​ដី​ព្រៃឈើ​ឡើង​វិញ ក្នុងគោលបំណង ​ចូលរួម​ការពារ​ថែរក្សាព្រៃឈើការពារបរិស្ថាន​ធម្មជាតិ ​អោយ​បានគង់វង្ស​ ដោយមានការ​ចូលរួម​ពី​សំណាក់ មហាជន​ជា​ច្រើន ជា​ពិសេស​សិស្សានុសិស្ស ប្រជាពល​រដ្ឋ ក្នុង​គោលបំណង ថែរក្សាការពារ និង បណ្តុះ​គំនិត​ស្រលាញ់ព្រៃឈើ និងបរិស្ថាន​ធម្មជាតិ ដែល​កំពុង​តែ​រងកាប់​បំផ្លាញដែលធ្វើឲ្យបាត់បង់បន្តិច​ម្តង​ៗ​  ដូចច្នេះដើម្បី​ជា​ប្រ​យោ​ជ​ន៏ ដល់​ខ្លូ​ន​យើង​ផ្ទាល់ និងជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ ប្រពន្ធ​ជីវៈចម្រុះ គឺត្រូវចូលរួមទាំងអស់គ្នា ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា បុណ្យរុក្ខទិវា គឺត្រូវបាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោ​ដ ព្រះ​មហា​វី​រក្ស​ត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សី ហ​នុ  ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើង​វិញ និង​ការ​ថែរក្សា​សម្បត្ដិ​ព្រៃឈើ​ជាតិ តែ​ពិធី​នេះ​បាន​អាក់ខាន​មួយ​រយៈ រហូត​ដល់​ឆ្នាំ​១៩៨៩ ទើប​ចាប់ផ្ដើម​ឡើង​វិញ ក្នុង​បំណង​បន្ដ​ប្រពៃណី​រុក្ខទិវានិង​ស្ដារ​ព្រៃឈើ​ឡើង​វិញ​៕

​ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើរដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងផ្ទៃដីសម្ប​ទានសង្គមកិច្ច សូមជួយថែរក្សាព្រៃឈើដែលធ្វើការដំាដុះទាំងនេះ រួមទាំងព្រៃឈើឯទៀតដើម្បីសម្រាប់កូន​ចៅគាត់ទៅជំនាន់ក្រោយ ព្រោះព្រៃឈើគឺជាជីវិតយើង គឺជាប្រភពចំណូលនៃសេដ្ឋកិច្ច ដោយមនុស្សយើង ត្រូវបានផ្សារភ្ជាប់ជាធម្មជាតិព្រៃឈើជារៀងរហូតមក ដោយមិនអាចកាត់ផ្តាច់គ្នាបានឡើយ ដូច្នេះសូមឲ្យ​ជួយគ្នាការពារថែរក្សាព្រៃឈើ អភិរក្សព្រៃឈើ រួមទាំងបន្តប្រពៃណីដាំដុះបន្តទៀត ។

ដោយ  ប៊ុន  រដ្ឋា