ឧត្តមសេនីយ៍ទោ សោម ស៊ុនបន្តបំពាក់​ឯកសណ្ឋាន​ និងវិទ្យុទាក់ទង​ជូន​ប្រជាការពារចំនួន១០​ សម្រាប់

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ប្រជាការពារគឺជាសេនាធិការឲ្យសមត្ថកិច្ច ក្នុងកិច្ចការសន្តិសុខ សុវត្តិភាពប្រជាពលរដ្ឋ ដែលគួរអោយកោតសរសើរយ៉ាងខ្លាំងនូវទឹកចិត្ត ទាំងការចូល​រួមទាំងកំលាំងចិត្តនិងកម្លាំងកាយចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អនុវត្តភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំនុច ។

ជាក់ស្តែង ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋាភិបាលខេត្ត​ និងមេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ  រួមទាំងសហការី បានបន្តបំពាក់ឯកសណ្ឋានចំនួន១០​ សម្រាប់​​និងវិទ្យុទាក់ទងចំនួន ២គ្រឿងបន្ថែមទៀតជូនប្រជាការពារជាលើកទី២ នៅភូមិស្រោមដែក ឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ​ និងវិទ្យុទាក់ទងដៃជា    នៅ​ព្រឹកថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ​២០១៨។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ឯកឧត្តមបានផ្សព្វផ្សាយសភាពការណ៍ និងការអភិវឌ្ឍន៍ប្រទេស​ជាតិ ឲ្យមានការរីកចំរើនមកដល់ពេលនេះ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំឲ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍន៍ ជិត៤០ឆ្នាំ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមបន្តការថែរក្សាសន្តិភាពបន្តទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរដល់ ប្រជាការពារទាំងអស់ ត្រូវតែអនុវត្តន៍តាមសិទ្ឋ និងតួរនាទីភារកិច្ច​ ដែល​មាន​ចែង​នៅ​ក្នុង​សៀវភៅ​គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​ឲ្យ​បាន​ម៉ត់ចត់ ដោយមិន​ត្រូវ​ប្រើ​ប្រាស់​ឯកសណ្ឋាន​ ដែល​មាន​សញ្ញា​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ ដែល​ជា​អំពើ​ខុស​ច្បាប់​ ប្រជាការពារត្រូវតែបម្រើប្រជាជនយើងដោយស្មោះត្រង់​ ហើយ​ត្រូវ​ធ្វើ​ជា​គំរូល្អ​  មិន​ត្រូវ​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​សតិអារម្មណ៍​ប្រជាជន​យើង​ជា​ដាច់ខាត​​ ។

ជាចុងក្រោយសូមអំពាវនាវ ឲ្យប្រជាការពារ និងសាច់ញាតិ បងប្អូន ប្រជាពលរដ្ឋទាំងអស់ មិនត្រូវជឿលើការ ញ៉ុះញ៉ុងពីសំណាក់ជនអគតិ ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះ​ឆ្នោត យើងត្រូវទៅបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើសរើស តំណាងរាស្រ្តអណត្តិទី៦នេះ ឲ្យដឹកនាំប្រទេសបន្តទៀត ។

ដោយ  ប៊ុន ​រដ្ឋា