កម្លាំងប៉ុស្តិ៍នគរបាលបន្ទាត់ព្រំដែនឃាត់ខ្លួនជនជាតិឡាវម្នាក់ពីបទចរាចរណ៍ថ្នាំញៀនជាច្រើន នៅស្រុកអណ្តូងមាស

0

ខេត្តរតនគិរី÷ ជនសង្ស័យជនជាតិឡាវម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលកាពារព្រំដែនគោកលេខ៤០៧(កន្ទុយនាគ) បានហការការជាមួយកម្លាំងកងអនុសេនាតូចទី៣(យោធាកន្ទុយនាគ) និងកម្លាំងបរិស្ថាន(កន្ទុយនាគ)
បានត្រួតពិនិត្យឃាត់ខ្លួុនពីបទចរាចរណ៍នូវសារធាតុញៀន។
ការឃាត់ខ្លួនជនសង្ស័យចរាចរណ៍គ្រឿងញៀននោះបានធ្វើឡើងនៅវេលាម៉ោង៤នឹង០០នាទីព្រឹក ថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នៅត្រង់នៅចំណុចកងអនុសេនាតូចទី៣(យោធាកន្ទុយនាគ)។

ប្រភពពីនគបាលវរៈការពារព្រំដែនគោកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ថាវ ស៊ឺន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្រៅ(សព្ជាតិឡាវ) ចរាចរណ៍នូវសារធាតុញៀនចេញពីប្រទេសឡាវចូលមកទឹកដីនៃប្រទេសកម្ពុជាហើយក៏ត្រូវកម្លាំងសមត្ថកិច្ចសហការគ្នាបានចុះត្រួតពិនិត្យសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់នៅតាមបន្ទាត់ព្រំដែនជួបប្រទះនិងជនសង្ស័យធ្វើការឃាត់ខ្លួនបានតែម្តង។
ហើយខណៈនោះសមត្ថកិច្ចដកហូតបានវត្ថុតាងជាក់ស្ដែងរួមមាន៖ថ្នាំញៀនមេតំហ្វេតាមីនទម្ងន់៤៤៣.០៨ក្រាម។
នាឡិកាដៃមួយខ្សែរលុយឡាវចំនួន៧៧ ០០០គីប
សៀវភៅគ្រួសារជនជាតិឡាវចំនួន០១ក្បាលផងដែរ។

ប្រភពបន្តថា នៅព្រឹកថ្ងៃទី១៤ខែឆ្នាំដដែលលោកឧត្តមសេនីយ៍ត្រី ហេង រតនៈស្នងការរងទទួុលផែនការងារព្រំដែនបានទំនាក់ទំនងជាមួុយលោកមេបព្ជាាការកងទ័ពការពារព្រំដែនវៀតណាមខេត្តកន្ទូម ដើម្បីនាំខ្លួនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តរតនគិរី ។

លុះដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ទើបភាគីវៀតណាមសហការនិងបព្ជូានជនសង្ស័យរួមទាំងវត្ឋុតាងមកដល់ច្រកទ្វាអន្តរអូរយ៉ាដាវ ។
កិច្ចប្រតិបត្តិការណ៍សហការរួុមដំណើរដោយលោក ឧត្តមសេនីយ៍ត្រី មុត ទីលី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ។

លោកវរសេនីយ៍ឯក ថេង ចន្ទ័ធី មេបព្ជាាការវរៈសេនាតូចលេខ២០៣ បានធ្វើកំណត់ហេតុប្រគល់ជនសង្ស័យនិងវត្ថុតាងជូនលោកវរ:សេនីយ៍ទោ លាង អ៊ីម នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តរតនគីរីដើម្បីចាត់ការតាមនិតិវិធីបន្ត ៕ យក្ខឡោម