អភិបាលខេត្តរតនគីរីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ព្រែក បឹង អូរ នឹងប្រឡាយ ឲ្យមានការប្រុងប្រយ័ត្នពីគ្រោះទឹកជំនន់

0

ខេត្តរតនគិរី÷ លោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះមហន្ត
រាយខេត្តរតនគីរី បានចេញជូនដំណឹងដល់គ្រប់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្តរតនគីរី ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេ បឹង អូរ ព្រែក នឹងប្រឡាយឲ្យមានការប្រុងប្រយ័ត្នពីគ្រោះទឹកជំនន់ទឹកភ្លៀងកំពុងតែហក់ឡើងយ៉ាងគំហុក ។

ការចេញលិខិតជូនដំណឹងរបស់លោក ថង សាវុន នេះគឺស្របពេលដែលភ្លៀងកំពុងតែបន្ដរធ្លាក់មិនឈប់ឈរទូទាំង៩ក្រុងស្រុក នៃខេត្តរតនគិរីនេះ ធ្វើឲ្យទឹកទន្លេសេសាន្ត នឹងស្រែពក មានការកើនឡើងដល់កម្រិត ៧,០០ ម៉ែត្រ បើធៀបហ្នឹងកម្រិតប្រកាសអាសន្ន ៨,០០ ម៉ែត្រ កម្ពស់ទឹកទន្លេស្រែពក ក៏មានការកើនឡើងដល់កម្រិត ៨,០០ ម៉ែត្រ បើធៀបហ្នឹងកម្រិតប្រកាសអាសន្ន ១២,០០ ម៉ែត្រ ក្នុងថ្ងៃទី១៧ ខែកក្កដានេះ តាមការឲ្យដឹងពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី៕ យក្ខឡោម