លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានហៅចោរលួចឡានមកពីក្រៅខេត្តថាជា”ចោរអាជីព “

0

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានហៅចោរលួចឡានមកពីក្រៅខេត្តថាជា”ចោរមានអាជីព ” ហើយបានអំពាវនាវអោយបងប្អូនពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការទប់ស្កាត់ បង្ក្រាបដើម្បីសុវត្ថិភាពភូមិឃុំយើង ។
លោកស្នងការបានបញ្ជាក់កាលពីរាត្រីថ្ងៃទី១៧ កក្កដា ថា :”ក្រុមចោអាជីព”នោះបានមកធ្វើសកម្មភាពនៅខេត្តបន្ទាយមានជ័យហើយមានភិនភាគដូចរូបភ្ជាប់ជាមួយ។ចឹងទេ សូមបងប្អូនប្រុងប្រយ័ត្ននិងចូលរួមជាមួយសមត្ថកិច្ច។ប្រភពមន្ត្រីនគរបាលព្រហ្មទ័ណ្ឌ អោយកាសែតរស្មីកម្ពុជាដឹងថ្ងៃទី១៨ខែកក្កដាថា : តាមពិតមុនលោកស្នងការបានបង្ហាញករណីជាសាធារណ: លោកបាមដាក់បទបញ្ជានិងពង្រាយនិងត្រៀមកម្លាំងគ្រប់គោលដៅ ហើយកំណត់មុខសញ្ញាអស់ហើយ ។
ហើយ លោកឧត្តមសេនីយ៍ត្រី សិទ្ធុិ ឡោះ ស្នងការរងទទួលនគរបាលព្រហ្មទ័ណ្ឌខេត្តដែលមានចំណេះជំនាញបិុនប្រសប់និងមានស្នាដៃជាបន្តបន្ទាប់ក្នុងការបំបែករឿងក្តីធំតូច ទាំងបិទមុខឈឹង ទាំងបើកមុខខ្លះនិងក្រោមការចង្អុរបង្ហាញរបស់លោកស្នងការនោះ បានត្រៀមខ្លួនទប់ស្កាត់ បង្ក្រាបមុខសញ្ញា”ក្រុមចោរអាជីព” នោះ ។
បញ្ជាក់ ម៉ោង00,23 មេឃកំពុង ភ្លៀងក្រុងសិរីសោភ័ណ អនុវត្តមានបញ្ជាររបស់លោកឧ ទោ អាត់ ខែម ស្នងការនគរបាលខេត្ត នឹង លោកឧ ត្រី សិទ្ធ ឡោះ ស្នងការរង កំលាំង នប 9ស្រុក/ក្រុង ក្នុងខេត្ត បន្ទាយមានជ័យ នៅឈរជើង នឹងល្បាតតាមគោលដៅក្នុងភូមិសាស្រ្តរហូតដល់ភ្លឺ សូមបងប្អូនជួយសហការ ផ្តល់ព៍តមាន 012636886 012222231 012981441 087345673/0889222226