អភិបាលខេត្តរតនគិរី ផ្តល់ប័ណ្ណសំគាល់ដីធ្លីជូនប្រជាពលរដ្ឋ សង្កាត់ កាចាញ ក្រុងបានលុង

0

ខេត្តរតនគិរី÷ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ជូនពលរដ្ឋចំនួន ៥៥៦ប័ណ្ណនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ។

លោកអភិបាលខេត្តមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនេះថា ការទទួលបានប័ណ្ណនាឱកាសនេះ គឺជាគុណបំណាច់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធទាំងអស់បានធ្វើការចុះវ៉ាស់វែងជូនបងប្អូនប្រជាពលរដ្ឋ ។
ទន្ទឹមនឹងការទទួលបានប័ណ្ណនេះដែរ លោកស្នើឲ្យបងប្អូនប្រជាពលរដ្ឋថែរក្សាប័ណ្ណកម្មសិទ្ធិនេះឲ្យបានល្អ និងប្រើប្រាស់ឲ្យចំគោលដៅ ។
ក្នុងនោះដែរលោកក៏បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតទាំងអស់គ្នានាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបំពេញជាកាតព្វកិច្ចជាប្រជាពលរដ្ឋកម្ពុជា និងជ្រើសរើសមេដឹកនាំដែលយើងពេញចិត្តសម្រាប់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ៕ យក្ខឡោម