ស្រ្ដីម្នាក់តូចចិត្តមានជំងឺរាំរ៉ៃនឹងជំពាក់លុយធានាគារច្រើនក៏សម្រេចចិត្តបញ្ចប់ជីវិត..!

0

ខេត្តរតនគីរី÷ ស្ត្រីម្នាក់បានសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅអស់ជាច្រើនបណ្តាលឲ្យព្រឹត្តិកម្មប្រកាច់ពេញលើគ្រែតែម្តង បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង០០នាទីព្រឹក ថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ។

អធិការនគរបាលស្រុកកូនមុំលោក ភោក បូរិទ្ធ បានឲ្យសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី២០ខែកក្កដានេះ ថា មានកូនក្មេងរត់មកប្រាប់អ្នកជិតខាងថា មានស្ត្រីម្នាក់ប្រកាច់ពេញលើគ្រែ បន្ទាប់មកអ្នកភូមិជួយអន្តរាគមន៍ដែរ ប៉ុន្តែជាអកុសលក៏ហួសពេល ដោយសារស្ត្រីរងគ្រោះបានផឹកថ្នាំបាញ់ស្មៅច្រើនពេកបណ្តាលឲ្យដាច់ខ្យល់ស្លាប់តែម្តងទៅ ។

លោក ភោក បូរិទ្ធ អធិការបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះដោយមានជំងឺរាំរ៉ៃជាច្រើនខែមកហើយនឹងជំពាក់លុយធានាគារជាច្រើនទៀត ខណ:នោះស្រ្ដីរងគ្រោះបានប៉ុនប៉ងផឹកថ្នាំសម្លាប់ខ្លួនជាច្រើនដងមកហើយ ប៉ុន្តែមិនបានសម្រេច នៅពេលនេះគឺបានសម្រេចដូចបំណងប្រាថ្នាមែន ។

លោកថា ស្ត្រីរងគ្រោះមាន ឈ្មោះ សឿន ណាង អាយុ៤៣ឆ្នាំមានមុខរបកសិកររស់នៅភូមិឃុំកើតហេតុខាងលើ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យធ្វើកោសល្យវិច័យលើសាកសពពិតជាពុលថ្នាំពិតប្រាកដមែន ហើយបានប្រគល់សពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ យក្ខ ឡោម