បុរសម្នាក់បានស្លាប់នៅនិងកន្លែង ចំណែកបីអ្នកផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីរគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងគោយន្តកន្ត្រៃ!

0

ព្រះវិហារ: បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែង ចំណែកបីអ្នកផ្សេងទៀត បានរងរបួសធ្ងន់ តែត្រូវបានពលរដ្ឋចិត្តល្អ ដឹកនិងរថយន្តរបស់ខ្លួនយកទៅជួយសង្គ្រោះភ្លាមៗ នៅមណ្ឌល់សុខភាពតាកឹង នៅវេលាម៉ោងប្រមាណជាង១១ ថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៨នេះ។

នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់ ដែលនូវនិងកន្លែងកើតហេតុ បានរាយការប្រាប់ភ្នាក់ងារ ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ដែលប្រចាំការនៅខេត្តព្រះវិហារ នាវេលាម៉ោង១២.៣០នាទី ថ្ងៃដ៏ដែល។

ពលរដ្ឋដ៏ដែលបានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវកែងស្រះទឹក តាមបណ្តោយផ្លូវជាតិលេខ៦២ ឋិតក្នុងភូមិត្មាតប៉ីេយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងទឹសដៅស្របគ្នា ពីត្បូងមកជើង ដោយរថយន្តម៉ាក tun tra ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AF.52.82 នៅក្នុងល្បឿនលឿន ជ្រុលមកបុកគោយន្តកន្ត្រៃពីក្រោយពេញមួយទំហឹង បណ្តោលអោយបុរសម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែង ចំណែកបីអ្នកទៀតរងរបួសធ្ងន់ ត្រូវបានគេដឹកនាំយកទៅជួយសង្គ្រោះភ្លាមៗ នៅមណ្ឌល់សុខភាពតាកឹង ស្ថិតក្នុងស្រុកគូលេន នៃខេត្តព្រះវិហារ។

សូមបញ្ជាក់ថា បុរសដែលស្លាប់នៅនិងកន្លែងមានឈ្មោះ ហ៊ាន ណេង ភេទប្រុស អាយុ៤៥ឆ្នាំ រីឯអ្នករងរបួសទី១ឈ្មោះ យៀប ថី ភេទស្រី អាយុ៣៧ឆ្នាំ ទី២ឈ្មោះ ណេង សីុនុត ភេទប្រុស អាយុ៥ឆ្នាំ ទី៣ឈ្មោះ ថុល ថក់ ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំងអស់រស់នៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ចំណែកម្ចាស់រថយន្តបង្ក ក្រោយពីបង្កហេតុរួចដាក់មេប្រូចបាត់ស្រម៉ោល បន្សល់ទុក្ខចោលរថយន្តនៅនឹងកន្លែង។ ដើម្បីទុក្ខអោយសមត្ថកិច្ចនគរបាលចរាចរ ធ្វើការវាស់វែង រួចប្រមូលដឹកយកទៅរក្សាទុក រកចាំការចូលខ្លួនដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នាពេលក្រោយ។ ចំពោះសពត្រូវបានសមត្ថកិច្ចដឹកយកទៅតំកល់ទុក្ខនៅមណ្ឌល់សុខភាពតាំកឹង រងចាំសាច់ញាតិ ទៅទទួលយកមកធ្វើបុណ្យទៅតាមប្រពៃណី៕សួនលីណា