ផ្សព្វផ្សាយ​ផែនការដល់ប្រជាការពារទាំង១៥ភូមិឃុំបន្ទាយស្ទោង នៅថ្ងៃ​បិទ​យុទ្ធ​នាការឃោស​នាបោះ​ឆ្នោត

0

កំពង់ធំ៖ កិច្ចប្រជុំផ្សព្វផ្សាយស្តីពី​ផែនការ ការពារសន្តិសុខ  សុវត្តិភាព ​និង​បរិយាកាស​ល្អ​ នៅ​ថ្ងៃ​បិទ​យុទ្ធ​នាការឃោស​នាបោះ​ឆ្នោត ដែលជាស្ងប់ស្ងាត់ ដល់ប្រធាន​ អនុប្រធាន​ក្រុមប្រជាកាពារទាំង១៥ ភូមិ និង​​ប៉ុស្តិ៍រដ្ឋបាល ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ដែលបានចូលរួមចំនួន​ ៥៣ នាក់។

ដែលពិធីនេះ ត្រូវបានចូលរួម ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ  និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹង ​អធិការ​នគរបាល​ស្រុក​ស្ទោង និង​ក្រុម​ប្រឹក្សា​ឃុំ​បន្ទាយ​ស្ទោង បានប្រជុំ​ប្រគល់​ភារកិច្ច​សំខាន់ៗជូនដល់កងកម្លាំងនគរបាលប៉ុស្តិ៍ និង​ប្រជាការពារទាំង១៥​ ភូមិ​ សរុប​ចំនួន៤០​នាក់​ នៅ​បរិវេណ​ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំបន្ទាយស្ទោង ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០១៨​ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមាន​​ប្រសាស៍ថា ទី១ ទទួលខុសត្រូវក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព​ ជូនគ្រប់គណបក្សនយោបាយ ក្នុង​ថ្ងៃ​បិទ​យុទ្ធ​នាការឃោស​នាបោះ​ឆ្នោត​ និង​ថ្ងៃ​បោះ​ឆ្នោត​  ទី២​ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​ ដែល​ជា​ថ្ងៃ​ស្ងប់ស្ងាត់​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​  សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ និង​សមត្ថកិច្ច​យើង​ត្រូវ​ត្រួត​ពិនិត្យ​ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្តផ្ទុយនឹងច្បាប់បានកំណត់ ។ទី៣  ត្រូវផ្សព្វផ្សាយបន្តដល់ប្រជាជនយើងគ្រប់រូបឲ្យបានជ្រាបនូវសេចក្តីណែនាំ​លេខ​ ០១ សណន របស់​រាជរដ្ឋាភិបាល ស្តីពីការផ្អាកការលក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​នៅ​មុន​មួយ​ថ្ងៃ​ និង​នៅថ្ងៃ​បោះឆ្នោត​ គឺថ្ងៃទី​២៨​និងថ្ងៃទី២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ។

ក្នុងឳកាសនោះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹក ដល់បងប្អូនទាំងអស់ ត្រៀម អត្ត​សញ្ញា​ណប័ណ្ណ និងឯកសារផ្សេងៗដែលមានតំលៃស្មើរនឹងអត្តសញ្ញាណប័ណ្ណ  សម្រាប់ទៅចូលរួមបោះ​ឆ្នោត ដែលមានតែមួយថ្ងៃគត់ គឺថ្ងៃអាទិត្យទី ២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ឲ្យបានគ្រប់​គ្នា។

ដោយ ប៊ុន  រដ្ឋា