សមាជិក​ សមាជិការ​ គណបក្ស​ប្រជាជន​កម្ពុជាចំនួន៣ឃុំចូលរួមបិទ​យុទ្ធ​នាការឃោស​នាបោះ​ ឆ្នោត​ចំនួន​ជាង​១,៦០០​នាក់

0

កំពង់ធំ៖ សមាជិក​ សមាជិការ​ គណបក្ស​ប្រជាជន​កម្ពុជា​ មកពីឃុំចំនួន៣គឺ ឃុំបន្ទាយស្ទោង​ ឃុំ​រុងរឿង​ និង​ឃុំព្រះដំរី ជាង១៦០០នាក់ បានអញ្ជើញចូលរួម ស្តាប់​ ​ថ្លែង​​បិទ​យុទ្ធ​នាការឃោស​នាបោះ​ ឆ្នោត​ របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជាតាម​រយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប្រព័ន្ធ​ទូរទស្សន៍​ ពី​ទៅក្រុងភ្នំពេញ​ និងដង្ហែរក្បួនឃោសនាជាលើក ចុងក្រោយនៃថ្ងៃបញ្ចប់យុទ្ធ​នាការឃោស​នាបោះ​ ឆ្នោត​។

ពីធីសំណេះសំណាលនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៧ ខែ កក្តដា ឆ្នាំ ២០១៨ នៅក្នុងបរិវេណវត្តបទុម ឃុំ​រុងរឿង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ  ដែលដឹកនាំដោយ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ,អនុប្រធានទី១ ក្រុមការងារថ្នាក់ខេត្តកំពង់ធំ ចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​។

ក្រោយពីសមាជិក​ សមាជិការ​ គណបក្ស​ប្រជាជន​កម្ពុជា បានស្តាប់​ប្រសាសន៍​សម្ដេច​តេជោ​ហ៊ុន​ សែន​ ថ្លែង​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ រួចមក ក៏បានបែងចែកទៅដង្ហែរក្បួន តាមបណ្តាឃុំនីមួយៗ ចំណែកឃុំបន្ទាយស្ទោង​មានចំនួនចូលរួម ៦៥៥នាក់ មធ្យោបាយ រថយន្ត ២៥គ្រឿង ម៉ូតូ មាន ២៦៦គ្រឿង​មីក្រូ ៣ គ្រឿង​ធុង​បាស​មួយ​គ្រឿង​ បាន​ដង្ហែ​ក្បួន​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ដោយ​ចេញ​ដំណើរ​ពី​វត្ត​បុទុម​ឃុំ​រុងរឿង​ ឆ្ពោះ​ទៅ​កាន់​វត្ត​ពន្លាជ័យ​ ឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​  ដែលជាទីណាត់​ជួប​ជុំគ្នា ងបរិយាកាសសប្បាយរីករាយ រួមទាំង បានរាំវង់កំសាន្តផងដែរ ដើម្បីសេរីសួរស្តីទទួលបាននូវជ័យជំនះ ក្នុងអាណត្តិទី៦នេះ ។

ក្នុងឳកាសនោះ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ  បានកោតសរសើរ ចំពោះការចូលរួមរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា យ៉ាង អធឹកអធ័ម ក្នុងទឹកមុខសប្បាយរីករាយ  ក្នុងនោះក៏បានផ្តាំផ្ញើរ ឲ្យសមាជិកសមាជិកា គណបក្ស​ប្រជាជន​កម្ពុជាទាំងអស់ រក្សានូវភាពស្ងៀមស្ងាត់ ក្នុងថ្ងៃទី២៨ និង ២៩ និងផ្សព្វផ្សាយដល់ប្រជាជនគ្រប់រូប ហាមលក់ ដូរគ្រឿងស្រវឹង គ្រប់ប្រភេទ និងត្រៀមឯកសារដើម្បីទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ ២០១៨នេះ កុំឲ្យមានការភ្លេចភ្លាំងឲ្យសោះ ។

ដោយ  ប៊ុន  រដ្ឋា