យុវជន៤នាក់ យក​គ្រាប់បែក​ចូលក្នុង​ការិយាល័យ​បោះឆ្នោតលេខ០៣១៧ នៅ​ខេត្តព្រះវិហារ!

0

ព្រះវិហារ: យុវជន៤នាក់ បាន​យក​គ្រាប់បែកដៃ​មួយគ្រា​ប់​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​លេខ ០៣.១៧ នៅ​វេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ស្ថិតនៅក្នុង​សាលារៀន​ចំរើន​ផល ភូមិ​ចំរើន​ផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។
ប៉ុន្តែសកម្មភាពយុវជនខាងលើ ​ត្រូវបាន​កម្លាំង​សន្តិសុខ​ការពារ​នៅ​ទីនោះ ធ្វើការ​ឃាត់ខ្លួន រួច​បញ្ជូន​ទៅកាន់​នគ​របាល​ប៉ុស្តិ៍​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់។
យុវជន​ទាំង៤នោះ ទី១ ឈ្មោះ យូ វ៉ាន់​លុច ភេទ​ប្រុស អាយុ២២ឆ្នាំ ២ឈ្មោះ រួម ហុច ភេទ​ប្រុស អាយុ២៤ឆ្នាំ ៣ ឈ្មោះ សំ វិត​សុ​ផា ភេទ​ប្រុស អាយុ២៤ឆ្នាំ ៤ ឈ្មោះ ជន យ៉ា​រិត ភេទ​ប្រុស អាយុ១៧ឆ្នាំ អ្នក​ទាំង៤មាន​ទីលំនៅ​ភូមិ​ចំរើន​ផល​ជាមួយគ្នា ។

ឃាត់ខ្លួន​សមត្ថកិច្ច បាន​ដកហូត​គ្រាប់បែកដៃ​ក្រឡា​ទៀប​ផលិត​នៅ​សហភាពសូវៀត១គ្រាប់ និង​ម៉ូតូ២គ្រឿង។ ជុំវិញ​ករណីនេះ សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​ពី​គោលបំណង​នៃ​ការនាំយក​គ្រាប់បែក​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​របស់​យុវជន​ទាំង៤នោះ​នៅឡើយ​ទេ ដោយ​រង់ចាំ​សាកសួរ និង​ស្រាវជ្រាវ​បន្តទៀត៕