ជិ:ម៉ូតូដួលខ្ទាត់ចូលរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ ដោយសារដើរឆ្លងថ្នល់មិនប្រយ័ត

0

កំពង់ធំ៖ស្លាប់យ៉ាងអាណោចអាធ័ម  ដោយសារជិះម៉ូតូ បុកជិះម៉ូតូលឿន ជ្រុលទៅបុកអ្នកដើរឆ្លងថ្នល់ ហើយដួលខ្ទាតចូលផ្លូវឡាន ត្រូវបានឡានកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នក ដើរឆ្លងថ្នល់របួសធ្ងន់ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ  ទល់មុខវត្តពណ្ណរាយស្ថិតនៅភូមិពណ្ណរាយ  ឃុំចើងដើង  ស្រុកបារាយណ៍  ខេត្តកំពង់ធំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១៩នឹង៣០នាទីយប់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨ ជនរងគ្រោះដែលដើរឆ្លងថ្នល់ឈ្មោះផេង  ឃាន  ភេទប្រុសអាយុ៥២ឆ្នាំ(រយាសនឹងបាក់កំភួនជើង)រស់លំនៅភូមិប្រនាគ   ឃុំចើងដើង  ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ចំណែកជនរងគ្រោះដែលជាអ្នកជិ:ម៉ូតូហើយត្រូវឡានកិនឈ្មោះសុទ្ធ   បូរឹន  ភេទប្រុសអាយុ២៦ឆ្នាំ(ស្លាប់នៅនឹងកន្លែងហេត)ទីលំនៅភូមិ ស្វាយកាល់ ឃុំជ្រាប់  ស្រុកសន្ទុក ខេត្តកំពង់ធំ។

ចំណែកអ្នកបើករថយន្តបើករត់គេចបាត់ស្រម៉ោល បន្ទាប់ពីមានមនុស្សស្លាប់ ម៉ូតូឌ្រីសង់C.125ពណ៍ខ្មៅ  ស្លាកលេខកំពង់ធំ1.J.7222 នៃខណៈពេលកើតហេតុ គឺអ្នកជិះម៉ូតូ លឿនហួសកំណត់ បន្ទាប់ពីបានបុកអ្នក ដើរឆ្លងថ្នល់ ក៏រមៀលចូលរថយន្តសាំងយ៉ុងមកបញ្ច្រាស់គ្នាកិនចំក្បាលពេញទំហ៊ឹងបណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗ  ។

ខណៈនេះ សម្ថកិច្ចកំពុងស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដើម្បីស្វែងរករថយន្តដើម្បីយកមកដោះស្រាយទៅតាមផ្លូវច្បាប់ រីឯវត្ថុតាង មានម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ច យករក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកបារាយណ៍ចំណែក សាកសពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី   អ្នករបួសបានយកសង្គ្រោះនៅមន្ទីពេទ្យបារាយណ៍ សន្ទុក៕

ដោយ  ប៊ុន  រដ្ឋា