ក្មេងស្ទាវបង្ហោះម៉ូតូប្រខាំគ្នាជាមួយម៉ូតូពេញទំហ៊ឹងលទ្ធផលស្លាប់ម្នាក់របួសធ្ងន់ស្រាល៤នាក់

0

កំពង់ធំ៖ ក្រុមក្មេងស្ទាវ នាំគ្នាបង្ហោះម៉ូតូ បើកបរមិនគោរពច្បាប់ចរាចរណ៍ បណ្តាលឲ្យបុកគ្នា យ៉ាងពេញ ទំហឹងរវាងម៉ូតូ និងម៉ូតូ លទ្ធផល បណ្តាលឲ្យស្លាប់មួយ របួសធ្ងន់ស្រាល៤នាក់ បានសមតាមប្រាថ្នា វេលាម៉ោង១៨នឹង៣០នាទីយប់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨ លើផ្លូវក្រាលកៅស៊ូ  ចំណុចភូមិ   រូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បុរសម្នាក់បានរបួសធ្ងន់ បន្ទាប់ពីមានករណីម៉ូតូ បុកជាមួយម៉ូតូ ហើយបានស្លាប់ក្រោយពីបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុកដែលត្រូវបានគេស្គាល់ឈ្មោះ អ៊ី  ខេង  ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិត្រពាំងទូក  ឃុំបាក់ស្នា ស្រុកបារាយណ៍  ខេត្តកំពង់ធំ ចំណែក០៣នាក់ទៀតរបួសធ្ងន់ស្រាល​  ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឱ្យមានភាពភ្ញាក់ផ្អើល ដែលជិ:ម៉ូតូម៉ាកហុងដាវេវ  ពណ៍ក្រហម គ្មានស្លាកលេខ អ្នករួមដំណើរ២នាក់ទៀតទី១ឈ្មោះផន  ផេនភេទប្រុសអាយុ៣៥ឆ្នាំ (របួសស្រាល)ទីលំភូមិ ឃុំកើតហេតុខាងលើទី២ឈ្មោះសៀម លីសាភេទ  ស្រីអាយុ១០ឆ្នាំ(របួសធ្ងន់)ទីលំនៅភូមិ  ឃុំកើតហេតុខាងលើ។

ចំណែកអ្នកបើកម៉ូតូភាគគីម្ខាងទៀតឈ្មោះអៀន ភេទប្រុសអាយុ១៩ឆ្នាំ(របួសធ្ងន់)ទីលំភូមិ ពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍   ខេត្តកំពង់ធំ  បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់C125ពណ៍ខ្មៅស្លាកលេខ1G.0818អ្នករួមដំណើរឈ្មោះផន  ទុំ ភេទប្រុសអាយុ១៨ឆ្នាំ(របួសធ្ងន់)ទីលំភូមិ   ឃុំជាមួយគ្នា ក្រោយពីកើតហេតុ សមត្ថកិច្ច បានប្រមូលវត្ថតាងម៉ូតូទាំង២គ្រឿងយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់៕

ដោយ  ប៊ុន  រដ្ឋា