ប្រជាពលរដ្ឋខេត្តកំពង់ធំនាំគ្នាធ្វើដំណើរទៅចូលរួមបោះឆ្នោតដូចទឹកបាក់ទំនប់ក្នុងទឹកមុខរីករាយ

0

កំពង់ធំ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ពិតជាមានឆន្ទះជាប្រជាពលរដ្ឋ ក្នុងការបំពេញកាតព្វកិច្ចចូលរួម​ទៅបោះឆ្នោត យ៉ាងគគ្រឹកគគ្រេង ដែលនឹកស្មានមិនដល់ការ ដែលប្រជាពរដ្ឋមានការយល់ដឹងកាន់តែច្រើន កាន់តែច្បាស់នូវការដឹកនាំប្រកបដោយលទ្ធិប្រជាធិបតេយ្យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រព្រឹត្ត​ឡើងនៅព្រឹកថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ ២០១៨។

ទិដ្ឋភាពនៃការបោះឆ្នោតព្រឹកនេះ គឺមានវត្តមាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានអញ្ជើញមកបោះឆ្នោតនៅការិយាល័យ ០៤២៣ ស្ថិតនៅក្នុងបរិវេណ​វត្តទេពនិមិត្ត ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ដោយការិយាយល័យនេះមានឈ្មោះប្រជាពលរដ្ឋ ចំនួន ៤៣១​នាក់ ដោយឡែកខេត្តកំពង់ធំ មានគណបក្សចូលរួមប្រកកួតប្រជែងបោះឆ្នោតចំនួន ១៧គណបក្ស ចំនួន​ប្រជាពលរដ្ឋសរុបទូទាំងខេត្ត ៣៨.៤៧៥៩នាក់ មានចំនួន១១០៤ការិយាល័យ មានចំនួន ៦ អាសាស្នាក ។

ចំណែក ឯកឧត្តម សោម ស៊ុន រួមទាំងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោត នៅការិយាល័យ លេខ ០៤៥៥ ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចំពោះសន្តិសុខ សុវត្តិភាព ការពារនៅតាមការិយាល័យបោះឆ្នោត នៅក្នុងខេត្តកំពង់ធំ ពុំមានចំនុចណាមួយ ឡើយដែលធ្វើឲ្យមានការព្រួយបារណ៍ ដោយសារតែទាំងសណ្តាប់ធ្នាប់ ចរាចរណ៍ និងការរៀបចំនៅតាម​ការិយាល័យបោះឆ្នោតបានល្អ  ចំណែកនៅតាមដងផ្លូវសាធារណៈ មានប្រជាពលរដ្ឋជាច្រើន បានបន្តធ្វើ​ដំណើរមកបោះឆ្នោតជាបណ្តើរៗ ។

សម្រាប់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួមបោះឆ្នោត នៅតាមការិយាលល័យនីមួយៗ គាត់បាន ផ្តល់ជូនបទសម្ភាសថា គាត់គិតថា ការបោះឆ្នោតនេះគឺពុំមានការបង្ខិតបង្ខំពីសំណាក់អ្នកណាទាំងអស់ ហើយការបោះឆ្នោតនេះគឺមានភាពយុត្តិធម៌ល្អ រួមទាំងមានការណែនាំពីអ្នកសង្កេតការណ៍ អនុគ្រោះដល់ ស្រីពោះធំ ចាស់ជារា និងស្រ្តីមានកូនតូច ផ្តល់សិទ្ធឲ្យចូលរួមបោះឆ្នោតមុនគេ ទី២ គឺការបោះឆ្នោតនេះគឺ ជាឆន្ទះជាប្រជាពលរដ្ឋខ្មែរ ត្រូវតែចូលរួមបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ ជ្រើសរើស ទាំងណារាស្រ្តដែលយើងពេញចិត្ត ដើម្បីផ្តល់លទ្ធភាពឲ្យគាត់ដឹកនាំប្រទេស ដើម្បីបំរើជាតិ បំរើប្រជាជន  នឹងនាំមកនូវភាពរីកចំរើន ថែមទាំងមាន សន្តិភាព និងការអភិឌ្ឍន៍ប្រទេស ។

ដោយ  ប៊ុន  រដ្ឋា