គ្រួសារអតីតយុទ្ធជនចំនួន៣គ្រួសារបានទទួលផ្ទះខ្នងផ្ទះពីសម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីត​យុទ្ធជន

0

កំពង់ធំ៖  បន្ទាប់ពីការងារដ៏សំខាន់របស់ប្រទេសជាតិ គឺបើកយុទ្ធនាការឃោសនាបោះឆ្នោត និងការចូលរួម បោះឆ្នោតសកលឆ្នាំ២០១៨ ដើម្បីជ្រើសរើសតំណាងរាស្រ្ត ក្នុងការកំណត់វាសនាប្រទេសជាតិ​ត្រូវបាន​បញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបន្តការ​ងារមនុស្សធម៌ ចុះប្រគល់ផ្ទះចំនួន៣ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានប្រគល់ជូន​ដល់​គ្រួសារអតីតយុទ្ធជកម្ពុជា ដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តកំពង់ធំ។

ជាក់ស្តែងឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំក្រុមការងារ នៅព្រឹកថ្ងៃទី៣០ ខែកក្តដា ឆ្នាំ ២០១៨  ដែលមានការចូលរួម ពីសំណាក់អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមរីករាយអបអរសាទរ ដល់ក្រួសារអតីតយុទ្ធជនដែលមានជីវភា​ព ខ្វះខាត ខ្នង​ផ្ទះ​ទី​៨៤​ ប្រគល់ជូន​គ្រួសារ​អតីតយុទ្ឋជន​ពលី  ឈ្មោះ រស់ ឆេង អាយុ ៧៨ ឆ្នាំ រស់​នៅភូមិ​ សាលាវិស័យ​ ឃុំ​សាលាវិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ​ ដែលមាន​ទំហំ​ ៤,៥០មx៦,៥០ម​ សាងសង់​អំពីឈើខ្ពស់ផុតពីដី​ ដំបូង​ស័ង្កសី​​ ជញ្ជាំង​ និង​រនាប​ ក្តារ​ ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ បាន​ពាំ​នាំ​នូវអំណោយ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ឧបត្ថម្ភ​ជូន​គាត់​បន្ថែម​ទៀត​រួម​មាន​៖​ អង្ករ​ ៥០​ ​គ.ក្រ​ ,មី​ម៉ាម៉ា​ ០២​ កេស​ ,​ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ ០២យួរ​ ,មុង​ជ្រលក់​ថ្នាំ​ ចំនួន​ ០២​ និង​ថវិកា​ ២០០,០០០​ រៀល​ ។

​ផ្ទះ​ខ្នង​ទី​៨៥​ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី ឈ្មោះ ស្រី ណាន អាយុ ៥៤ ឆ្នាំ រស់នៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ  ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ ជូន​គ្រួសារ​អតីតយុទ្ឋជន​ពលី​ ដែល​មានជម្រកស្នាក់នៅមិនសមរម្យ​នៅភូមិ​ឥន្ទកុមា​ ឃុំ​កំពង់​ស្វាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ បានឧបត្ថម្ភជូនគាត់បន្ថែមរួមមាន÷ អង្ករ ៥០ គ.ក្រ ,មីម៉ាម៉ា ០២ កេស ,ទឹកត្រីទឹកស៉ីអ៉ីវ ០២ យួរ និងថវិការ ២៣០,០០០ រៀល ។

ខ្នងផ្ទះទី៨៦ ឈ្មោះ យ៉ន ពៅ អាយុ ៤៤ ឆ្នាំ រស់នៅភូមិវ័ល្លិយាវ ឃុំត្រពាំងឬស្ស ស្រុកកំពង់ស្វាយ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន ដែលមានទំហំ៥ គុណ ៧ ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី ដំបូងស័ក្កសី ជញ្ជាំង និងរនាប ក្តារ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី ក្រុមការ​ងារសមាគមអតីយុទ្ឋជនខេត្តកំពង់ធំបានពាំនាំមកនូវអំណោយរបស់សម្តេចតេជោប្រគល់ជូនគាត់បន្ថែមទៀតនូវ អង្ករចំនួន ៥០ គីឡូក្រាម មីម៉ាម៉ា ចំនួន២ កេស ទឹកត្រីទឹកស៊ីអ៊ីវ ចំនួន២យួរ មុងជ្រលក់ថ្នាំចំនួន២ និងថវិកាចំនួន២៧០,០០០ រៀល គ្រួសារយុទ្ឋជនពលីដែលមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិវល្ល៍យាវ ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

គ្រួសារអតីតយុទ្ធជនពលី ទាំង ០៣ គ្រួសារ មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់អតីតយុទ្ធជន ជាក់ស្តែងដូចគ្រួសារអតីតយុទ្ធជនទាំង ០៣ គ្រួសារ បានទទួលផ្ទះថ្មីនេះ ហើយបានបោះឆ្នោតគាំសម្តេចតេជោ ហ៊ុន សែន ជាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៦នេះ និងប្តេជ្ញាបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី នៅអាណត្តិទី៧ បន្តទៀត ។ដោយ  ប៊ុន រដ្ឋា