ជនសង្ស័យចំនួន ៥នាក់ក្នុងចំណោម៦នាក់ពាក់ព័ន្ធករណីចោរកម្មនិងទទួលផលចោរកម្មត្រូវនគរបាលបញ្ជូនទៅតុលាការ..!

0

ខេត្តរតនគិរី÷ បន្ទាប់ពីកម្លាំងជំនាញនៃស្នងការដ្ធាននគរបាលខេត្តសហការជាមួយកម្លាំងអធិការនគរបាលស្រុកអណ្តូងមាស និងកម្លាំងអធិការនគរបាលស្រុកបរកែវ បានកំណត់មុខសញ្ញានិងចុះឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០១៨ពាក់ព័ន្ធករណីលួចគ្មានស្ថានទម្ងន់ទោស(លួចម៉ូតូ)ដែលជនសង្ស័យទាំងនោះបានរួមគំនិតគ្នាធ្វើសកម្មភាព កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ
រហូតមកទល់នឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌកម្រិតស្រាលក៏បានបំពេញសំណុំបែបបទនិងបញ្ជូនជនសង្ស័យទាំង៥នាក់ទៅអយ្យការអមសាលាដំបូងខេត្តនៅវេលាម៉ោង៣នឹង៣០នាទីល្ងាចដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត។

លោកវរសេនីយ៍ឯក មាស ពៅបូរ៉ាប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យអ្នកសារព័តិមានដឹងថា ជនសង័្សយទាំង៥នាក់ដែលបានឃាត់ខ្លួន
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវនិងថ្ងៃបោះឆ្នោត កន្លងទៅថ្មីៗនេះ ជនសង័្សយបានលួចម៉ូតូមួយគ្រឿងម៉ាក វ៉េវឆ្លាម ស៊េរីឆ្នាំ២០១៧ ពណ៌ស(អត់ពន្ធ) ដែលមានលេខតួរ
310850 .លេខម៉ាសុិន 0310886 របស់ជនរងគ្រោះឈ្មោះ ឡន លីសា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ ខណះដែលជនរងគ្រោះបានចតចោលជាប់ទាំងសោរស្រាប់នៅចិញ្ចីមផ្លូវហើយជនរងគ្រោះបានចូលទៅខ្ទមចម្ការចន្ទីឪពុកឈ្មោះ ញីម ឡន ស្ថិតនៅក្នុងភូមិ​ ម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស ។ ទើបជនសង័្សយឃើញឱកាសល្អក៏លួចយកទៅតែម្តង ក្រុមគ្រួសារជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងមកអធិការស្រុកឲ្យជួយវ៉ែកមុខរកក្រុមជនសង្ស័យនិងកំណត់មុខសញ្ញាចុះឃាត់បានជាបន្តបន្ទាប់។

លោកវរសេនីយ៍ឯកមាស ពៅបូរ៉ា បន្តថា
ជនសង្ស័យទាំងអស់ដែលជាប់ពាក់ព័ន្ធមានរហូតដល់៦នាក់ឯណោះ ដែលមានឈ្មោះដូចខាងគ្រោម
ទី១-ឈ្មោះ ចក ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតខេត្តតាកែវ ទីលំនៅបច្ចុប្បន្ននៅភូមិ១ឃុំឡាមិញ ស្រុកបរកែវខេត្តរតនគិរី (មេក្លោង)ពិនិត្យទឹកនោមវិជ្ជមាន(+)។ទី២-ឈ្មោះ ហួរ ហុយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតខេត្តតាកែវ ទីលំនៅបច្ចុប្បន្ននៅភូមិ១ឃុំឡាមិញស្រុកបរកែវខេត្តរតនគិរី ផ្សំគំនិតលួច ពិនិត្យទឹកនោមវិជ្ជមាន(+)។
ទី៣-ឈ្មោះ អោម អឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិកាចក់ មុខរបរកសិករ មានស្រុកកំណើតនៅខេត្តឧត្តមានជ័យ ទីលំនៅបច្ចុប្បន្ននៅភូមិលោមឃុំម៉ាលិកស្រុកអណ្តូងមាសខេត្តរតនគិរី ផ្សំគំនិតពិនិត្យទឹកនោមអវិជ្ជមាន(-)។
ទី៤-ឈ្មោះ ជុំ សុខុម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានស្រុកកំណើតនៅខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នភូមិ១ឃុំឡាមិញ ស្រុកបរកែវខេត្តរតនគិរី ផ្សំគំនិតពិនិត្យទឹកនោមវិជ្ជមាន(+)។ទី៥-ឈ្មោះ ជិន ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្ត កំពង់ចាម ទីលំនៅបច្ចុប្បន្ននៅភូមិ១ឃុំឡាមិញស្រុកបរកែវខេត្តរតនគិរី ផ្សំគំនិតពិនិត្យអវិជ្ជមាន(-)។ និង
ទី៦-ឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទទួលផលចោរកម្មនិងមានប្រពន្ធឈ្មោះ ចន្ធូ មានកូនបីនាក់ស្រី(ពីរនាក់) មានទីលំនៅបច្ចុប្បន្នភូមិ១ឃុំឡាមិញ ស្រុកបរកែវខេត្តរតនគិរី(រត់គេចខ្លួនបាត់)។ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនម្នាក់ទៀតយកមកផ្តន្ទាទោសតាមច្បាប់៕ យក្ខឡោម