សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​១នាក់​ ព្រមជាមួយថ្នាំញឿន០៥កញ្ចប់!

0

ព្រះវិហារ: កម្លាំង​មូលដ្ឋាន​ស្នាក់ការកងរាជអាវុធហត្ថ​ស្រុកជាំក្សាន្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ រក្សាទុក្ខសារធាតុញៀន​ និងឃាត់ខ្លួន​ជនសង្ស័យ​១នាក់​ ព្រមជាមួយថ្នាំញៀន០៥កញ្ចប់។ 

លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថា នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​នេះ​ ក្រោមការដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុក កាលពីវេលា​ម៉ោង៨.៣០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកបន្តថា ជា​លទ្ធផល​ជាក់ស្ដែង​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់មានឈ្មោះ ឃុន តុលា (ហៅរិទ្ធ) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរម្ចាស់ហាងខារ៉ាអូខេ រស់នៅភូមិកើតហេតុខាងលើ និងធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមពណ៍សថ្លាម៉ាទឹកកកចំនួន០៥កញ្ចប់ ក្នុងនោះ តូច០២កញ្ចប់ ស្មើនិង៣០,៣៥ក្រាម ទូរស័ព្ទដៃម៉ាកវីវូ ០១គ្រឿង កំប៉ុងច្រកថ្នាំញៀនចំនួន០១។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ និង​វត្ថុតាង​ត្រូវបាន​កម្លាំងជំនាញក៏​សាង​សំណុំរឿង​បញ្ជូនបន្តទៅកាន់កងរាជអាវុធហត្ថខេត្តព្រះវិហារចាត់ការ​បន្ត​តាម​នីតិវិធី៕សួនលីណា