ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា មន្ត្រីល្អគឺជាមន្ត្រីដែលបម្រើប្រជាពលរដ្ឋ

0

ខេតកំពត: នារសៀលថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ព្រមទាំងមានការចូលរួមពីលោក លោកស្រីប្រធានគណបក្សមូលដ្ឋានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ លោកប្រធានគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ មន្រ្តីគណបក្សឃុំស្ទឹងកែវ​ និងមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះ ពិនិត្យទីតាំងកសាងស្ពានឈើថ្មីបណ្តោះអាសន្នប្រវែង៦៥ម៉ែត្រ និងទទឹង៣ម៉ែត្រ បានចំណាយថវិកាអស់ ១៥,០០០ដុល្លារអាមេរិក ឆ្លងកាត់ស្ទឹងកែវ ស្ថិតនៅភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូខេត្តកំពត ដែលជាថវិកាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋជាច្រេីនគ្រួសារ ដោយស្ពាននេះត្រូវបានដាច់ដោយ សារជំនន់ទឹកភ្លៀងកាលពីខែកក្កដាកន្លងមកនេះ។

ក្នុងឱកាសនោះដែរឯកឧត្តម ជាវ តាយ បានបង្ហាញនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពត ដែលតែងតែគាំទ្រនូវគោលនយោបាយដឹកនាំដ៍ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា តាមរយៈលទ្ធផលការបោះឆ្នោតតំណាងរាស្រ្តនាពេលថ្មីៗកន្លងមកនេះ និងបាន ចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រេីនដល់បច្ចុប្បន្ននេះ៕