សមត្ថកិច្ច​ស្រុក​កងមាស​ ចុះបង្ក្រាប​ឧបករណ៍នេសាទខុសច្បាប់ និង​ចាក់​ព្រលែង​​កូនត្រី​ចម្រុះ​ជាង៥០០គីឡូក្រាម​

0

កំពង់ចាមៈ ដោយទទួលបទបញ្ជាយ៉ាងម៉ឺងមាត់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបាន ខ្ចៅ រកាអារ ក្រុមប្រឹក្សាឃុំខ្ចៅ និងប្រជាពលរដ្ឋ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ចំណុចបឹងB៦ ស្ថិតនៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផល ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បង្ក្រាបបាន លូស្បៃមុងចំនួន២៧មាត់ រ៉ាវចំនួន២៨មាត់ របាំងព្រួលចំនួន១,៦៥០ម៉ែត្រ និង​ចាក់​ព្រលែង​កូនត្រី​ចម្រុះ​ប្រមាណ​ជាង​៥២០គីឡូ​ក្រាម​ ចូលក្នុងបឹងធម្មជាតិវិញ​។
ដោយ​អនុវត្តន៍​តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ត​កំពង់ចាម​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​បង្កើតគណកម្មការ​ ដើម្បី​ដុតបំផ្លាញ​នូវ​ឧបករណ៍នេសាទខុសច្បាប់ខាងលើ ចោលនៅជាប់មាត់បឹងខាងជើងវត្តរកាអារ ស្ថិតនៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស​ផ្ទាល់​តែម្ដង​ ៕