ស្ត្រីជនជាតិគ្រឹងម្នាក់ ដេកស្លាប់សង្ស័យខ្យល់គរ នៅស្រុកអូរជុំ

0

ខេត្តរតនគិរី÷ ស្ត្រីជនជាតិគ្រឹងវ័យចំណាស់ម្នាក់ដេកស្លាប់សង្ស័យខ្យល់គរក្រោយពីបានផឹកស្រាស្រវឹងមិនហូបបាយក្នុងពិធីសែនព្រេនមួយ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះសែនមួយកន្លែង ស្ថិតនៅក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ។

លោក ខាត់ សុផលនាយប៉ុស្តិ៍អូរជុំ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡាត់ ម៉ាលើយ អាយុ៥០ឆ្នាំ ជនជាតិគ្រឹង មុខរបរធ្វើចម្ការ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ហើយជនរងគ្រោះបានមកចូលរួមធ្វើពិធីសែននៅផ្ទះរបស់ឈ្មោះ ម៉ៅ តាច ភេទប្រុស កាលពីល្ងាចថ្ងៃអាទិត្យ ទី៥ ខែសីហានេះ ត្រូវជាបងប្អូននៅភូមិជាមួយគ្នា ពេលគាត់សែនព្រេនរួចហើយក៏មានកម្មវិធីស៉ីផឹកបន្តិចបន្ទួចហើយខណ:នោះជនរងគ្រោះបានផឹកស្រាស្រវឹងមិនហូបបាយទៀត បន្ទាប់មក
ជនរងគ្រោះស្រវឹងមិនទៅផ្ទះវិញទេ គាត់ក៏សុំដេកនៅផ្ទះសែននោះតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យនឹងធ្វើកោសល្យវិច័យលើសាកសពឃើញថា ពុំមានស្លាកស្នាមអ្វីឡើយ ហើយបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ យក្ខឡោម