ពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់អនុសេនិយ៍ចំនួន ៨៥ រូប និងប្រកាសតែងតាំងមុខងារជូនយោធិន ចំនួន ៥៨ រូប

0

កំពង់ធំ៖ ដើម្បីឆ្លើយតាមនិងការខិតខំប្រឹងប្រែងរបស់នាយទាហាន និងពលទាហាន ចំណុះឲ្យតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ នាយទាហានចំនួន ១៤៣រូប ត្រូវបានបំពាក់ឋានន្តរសក្តិ ថ្នាក់អនុសេនិយ៍ចំនួន ៨៥ រូប និងប្រកាសតែងតាំងមុខងារជូនយោធិន ចំនួន ៥៨ រូប នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៨។

ពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន ត្រូវបានធ្វើឡើង នៅសាលប្រជុំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដោយមានការចូលរួមពីសំណាក់ មេបញ្ជាការង នាយផ្នែក នាយការិយាល័យ ចូលរួមជិត២០០នាក់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ បានមានប្រសាសន៍​ កោតសរសើរ​ចំពោះ​កងកម្លាំងនាយទាហាន និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច បំរើជាតិមាតុភូមិ បំរើប្រជាជន ឲ្យមានសុវត្តិភាពល្អ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជាពិសេសកិច្ចសហការជាមួយអាជ្ញាធរ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោត ឲ្យមាន​សុវត្តិភាពល្អប្រសើរ ធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ប្រកបដោយជោគ ជ័យមួយរយភាគរយ។

ក្នុងឳកាសនេះផងដែរ  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរដល់នាយទាហាន ដែលទទួលបានការជឿ ជាក់និងទុកចិត្ត ពីសំណាក់ថ្នាក់លើ បានសម្រេចបំពាក់ឋានន្តរសក្តិ  និងតែងតាំងមុខងារជូនយោធិនថ្មី សូម ឲ្យខិតខំបំរើជាតិ សាសនា ព្រះមហាក្សត្រ និងស្ម៉ត្រង់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពី ការបោះឆ្នោត ត្រូវគោរពវិន័យ គោរពបទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូន និងរក្សាសេចក្តីថ្លៃថ្នូររបស់ អង្គភាព ឧស្សាព្យាយាមសិក្សារៀនសូត្រស្រាវជ្រាវ រកចំណេះដឹងផ្សេងៗ ដើម្បីយកមកបម្រើការ​នៅក្នុង​អង្គភាព ។

ជាចុងក្រោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរឲ្យកងកម្លាំងទាំងអស់ ត្រូវគោរពឲ្យបាន ដាច់​ខាតមិនត្រូវមានការពាក់បព័ន្ឋនឹងគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយពាក់មួក សុវត្តិភាព ដាក់ខ្សែរក្រវ៉ាត់ បើកបរមានសីលធម៌ និងគុណធម៌ អភ័យអធ្យាស្រ័យឲ្យគ្នា ដើម្បីបញ្ជ្រាស ករណី គ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

ដោយ  ប៊ុន  រដ្ឋា