នគរបាលព្រហ្មទណ្ឌខេត្តសៀមរាបនិងបន្ទាយមានជ័យចាប់ខ្លួនឃាតកសម្លាប់អាករ ជនរងគ្រោះស្វិតដៃជើង

0
SHARE

បន្ទាយមានជ័យ : កំលាំងនគរបាលខេត្តសៀមរាបបានដឹកនាំកម្លាំង៧នាក់ ចុះសហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យចំនួន៤នាក់ និងកម្លាំងអធិការដ្ឋាននិងប៉ុស្តិ៍គុត្តសតចំនួន១៥នាក់ បានចាប់ជនសង្ស័យឈ្មោះ អ៊ុច ចាន់ណា ហៅជីវ ភេទប្រុស អាយុ២៤ឆ្នាំ ហើយរត់គេចខ្លួនមកផ្ទះ សោម សំ ភេទប្រុស អាយុ៥២ឆ្នាំ ត្រូវជាឪពុកមា នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយកម្លាំងបានឃាត់ខ្លួនបាននៅវេលាវម៉ោង៤និង២០ នាទី ។
ជននេះ រស់នៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូត្រនិគម ខេត្តសៀមរាប ដែលបានប្រព្រឹត្តករណី ឃាតកម្ម នៅថ្ងៃទី០៥.ស៏ហា២០.១៨ វេលាម៉ោង៨:២០នាទី យប់ ហើយគេចខ្លួនទៅខេត្តបន្ទាយមានជ័យ។
នគរបាលព្រហ្មទ៍ណ្ណនៃស្នងការដ្ឋានខេត្តសៀមរាបអោយដឹងថា: ករណីឃាត្តកម្មមួយ ឃាតកបានអារកនិងកាំបិតតាំងតោបណ្តាលអោយជនរងគ្រោះស្លាប់នៅលើគ្រែក្រោមផ្ទះរបស់ជនរងគ្រោះក្នុងភូមិថ្ន ល់ចែក ឃុំ កៀនសង្កែ ស្រុកសូទ្រនិគម។ 
ជនរងគ្រោះឈ្មោះ ឈិត ខ្វាន់ ភេទប្រុសអាយុ៥៦ឆ្នាំ មុខរបរ ពិការស្វឹតជើង ទីលំនៅភូមិកើតហេតុខាងលើ។
ឃាតកគឺ ជនល្មើសឈ្មោះអ៊ុច ចាន់ណា ហៅ ជីវ ភេទប្រុសអាយុ២៤ឆ្នាំ ទីលំនៅភូមិថ្នល់ចែក ឃុំ កៀនសង្កែ ស្រុកសូទ្រនិគម(ផ្ទះទល់មុខគ្នា) ។
សមត្ថកិច្ចបន្តថា មូលហេតុ ជនល្មើសជាប្រភេទមនុស្សញៀនស្រាមានស្មារតីមិនប្រក្រតី។ រីឯជនរងគ្រោះជាមនុស្សពិការស្វឹតជើងដើរកាន់ឈើច្រត់ហើយមិនដែលមានទំនាស់ឬគំនំុអីនិងគ្នាទេ ហើយរាប់អាននិងធ្លាប់ផឹកស្រា សជុំគ្ទៅទៀត
នា ៕

SHARE