រដ្ឋបាលខេត្តព្រះសីហនុបានដាក់វិធានការនិងជម្រុញមន្ត្រីជំនាញពាក់ពន្ធ័តាមអង្គភាពត្រូវរួមគ្នាដោះស្រាយបញ្ហាចំពោះមុខបន្ទាប់ពីមានការត្អូញត្អែនាពេលបច្ចុប្បន្ននេះ

0

ព្រះសីហនុ៖ បញ្ហាដែលត្រូវដោះស្រាយចំពោះមុខនេះ រួមមាន៖១.បញ្ហាសណ្តាប់ធ្នាប់តាមដងផ្លូវ(ការរំលោភចំណីផ្លូវ) ២.ការមិនអនុញ្ញាតអោយជនបរទេសបើកបរដោយគ្មានការអនុញ្ញាត។ការបើកបរលឿន ចតរថយន្តគ្មានសណ្តាប់ធ្នាប់ ការដើរដោះអាវ ឡូឡាច្រងេងច្រង៉ាង របស់ជនជាតិចិននៅតាមដងផ្លូវ។៣.ការត្រួតពិនិត្យអាជីវកម្មលក់ដូររបស់ជនបរទេស និងការធ្វើការងាររបស់ជនបរទេសនៅតាមសណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ការដ្ឋានសំណង់។៤.ការពិនិត្យរថយន្តធំៗចូលក្រុងដែលនាំអោយកកស្ទះចរាចរណ៏និងខូចផ្លូវក្នុងក្រុង។៥.ការត្រួតពិនិត្យអនាម័យក្រុងនិងការចាត់វិធានការចំពោះក្រុមដើកាប់ព្រៃអនាធិបតេយ្យជាដើម។នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំគណៈអភិបាលនាព្រឹកថ្ងៃអង្គារ ១១រោច ខែទុយាសាឍ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី៧ខែសីហាឆ្នាំ២០១៨នេះ។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានស្នើដល់មន្ទីរអង្គភាពជំនាញពាក់ពន្ធ័ទាំងអស់ត្រូវរួមគ្នាពិនិត្យដោះស្រាយអោយមានប្រសិទ្ធភាពដោយយកច្បាប់ជាគោល និងបានរំលឹកបន្ថែម ថាត្រូវនាំគ្នាធ្វើអោយលទ្ធផលល្អ កុំរុញអោយខ្លោច រោលអោយឆៅ ៕